អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំ ស្តីពីការប្រកាសកំណត់តំបន់ធ្វើការ វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន០៥ គឺភូមិព្រៃនប់១,២,៣ ភូមិបត់សិរមាន់ និង ភូមិបែកក្រង់ ក្នុងឃុំ-ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ខែធ្នូនេះ ។
ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាផ្នែកមួយ នៃការ រួមចំណែកក្នុងការអភិវឌ្ឍភូមិ ឃុំ និងសង្គមជាតិ តាមរយៈការទទួលបាននូវសុវត្ថិភាពលើការកាន់កាប់ដីធ្លី ជាពិសេសកាត់បន្ថយជម្លោះដីធ្លី ដើម្បីឈានដល់ការសម្រេចចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ៕





