ក្រសួងបរិស្ថានបាននឹងកំពុងខិតខំយកចិត្តទុកដាក់លើការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន

2023/12/13 07:23:00 pm        416

ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន នៅថ្ងៃទី១៣ខែធ្នូនេះ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ទា ជុប និងឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សិក្ខាសាលានេះ រៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមពីតំណាង​អង្គភាព​ចំណុះក្រសួងបរិស្ថាន និងដៃគូរពាក់ព័ន្ធផ្សេងទៀត។

នៅក្នុងឱកាសនោះឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានការកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំង​កាយ ចិត្ត បញ្ញា និងស្មារតីក្នុងការបំពេញ​តួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន​គាំពារបរិស្ថាន ​ដើម្បីបុព្វហេតុការពារបរិស្ថាន អភិរក្សជីវៈចម្រុះ គ្រប់គ្រង ធនធានធម្មជាតិ អភិវឌ្ឍន៍​ប្រកបដោយចីរភាព ក៏ដូចជាចូលរួមលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាព សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ​បានគូសបញ្ជាក់ឱ្យដឹងទៀតថា ក្រសួងបរិស្ថានបាន​និងកំពុងខិតខំយក​ចិត្តទុក​ដាក់ដោះស្រាយ បញ្ហាប្រឈម និងតម្រង់ទិសលើការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និង​ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ​និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជា​ប្រយោជន៍ដល់​មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត ក៏ដូចជាការចូលរួមដោះស្រាយបញ្ហាប្រឈមជា​សកលនានា ដើម្បីបុព្វហេតពិភពលោក និងមនុស្សជាតិ។

ជាក់ស្តែង ក្រសួងបរិស្ថានបាននិងកំពុងខិតខំបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការ​ចូលរួម​អនុវត្តគោលនយោបាយ ​ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានារបស់រាជ​រដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ នីតិកាលទី៧នៃរដ្ឋសភា យុទ្ធសាស្រ្ត​ជាតិដែលមានជាធរមានក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រា​វិស័យ​បរិស្ថាន២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស ​ចង្អុលបង្ហាញការងារជាអាទិភាព ដើម្បី​ធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុ ​និងលើកកម្ពស់សេដ្ឋកិច្ច សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជា​ប្រទេសអព្យាក្រឹត្យកាបូន និងមានគម្របព្រៃឈើ៦០ភាគរយនៅឆ្នាំ២០២៥០៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm