បាល់ទាត់៖ ក្លិបអង់គ្លេស Brighton Hove & Albion បានឈានដល់កិច្ចព្រមព្រៀងក្នុងទិញចូលកីឡាករពីក្លិបអាល្លឺម៉ង់ Stuttgart ក្នុងតំលៃផ្ទេរបំបែកកំណត់ត្រាក្លិប។
ខ្សែប្រយុទ្ធអាហ្សង់ទីន Nicolas Gonzalez ដែលជាគោលដៅរបស់ Spurs និង Fiorentina នោះបានសំរេចចិត្តក្នុងការផ្លាស់មកកាន់ Brighton ក្នុងតំលៃ ២៥លានផោនដែលជាតំលៃថ្លៃបំផុតដែល Brighton ចំណាយ។ អ្នកចាត់ការ Brighton លោក Graham Potter បានចាប់អារម្មណ៍ និងតាមដានកីឡាករវ័យ ២៣ឆ្នាំរូបនេះជាងមួយឆ្នាំហើយ។
Nicolas Gonzalez គឺជាកីឡាករដែលចេញពីថ្នាលយុវជនក្លិបអាហ្សង់ទីន Argentinos Junios និងបានចូលលេងក្រុមធំនៅឆ្នាំ២០១៦ លេងបាន ៤៤ប្រកួតរកបាន ១១គ្រាប់មុនពេលផ្លាស់មកកាន់ Stuttgart នៅឆ្នាំ២០១៨ មកដល់ពេលនេះបង្ហាញខ្លួនបាន ៧២ប្រកួតរកបាន ២២គ្រាប់ និងធ្លាប់ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអាហ្សង់ទីននៅឆ្នាំ២០១៩ បង្ហាញខ្លួនបាន ៧លើករកបាន ២គ្រាប់៕
អត្ថបទ៖នាង សុភាវុធ