ស៊ីម៉ាក់ទទួលជំនួយជិត៤សែនដុល្លារលើគម្រោងកណ្តុរ និងសុនខហិតមីនពីអង្គការអាប៉ូប៉ូ

2023/12/13 10:35:37 pm        681

ភ្នំពេញ៖ ជំនួយជាថវិកាចំនួន ៣៨៧,១៦៧ ដុល្លារអាមេរិកត្រូវបានរដ្ឋាភិបាលប៊េហ្សិក តាម​រយៈអង្គការ​អាប៉ូប៉ូ(APO PO) បានផ្តល់ដល់អង្គភាពស៊ីម៉ាក់លើគម្រោង​សមាហរណកម្ម​កណ្តុរ​ហិត​រកមីន និងសុនខ ស្រាវជ្រាវបច្ចេកទេស ក្នុងគម្រោង រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ខែ មករា ២០២៤ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤ ខាងមុខនេះ។

ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្មានេះបាននេះប្រព្រឹត្តឡើង​ក្រោមអធិបតីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ជា​ មួយនិងលោក មីឆែល រេនឺ (Michael Raine)អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការAPOPOនៅកម្ពុជា ​ស្ថិតនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តម ហេង រតនា ថ្លែងថារដ្ឋាភិបាលប៊េហ្សិក តាមរយៈអង្គការ​អាប៉ូប៉ូ បានផ្តល់ជាថវិកាមកដល់អង្គភាពស៊ីម៉ាក់លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខ ស្រាវជ្រាវ​បច្ចេកទេសការងាររុករក និងបោសសំអាតមីនបន្ទាប់ពីមានកិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុងរយៈពេល ៦ឆ្នាំរាប់ចាប់ពីឆ្នាំ២០២១​ ទៅដល់២០២៦ខាងមុខ។

ឯកឧត្តម បន្តថា ក្រោមកិច្ចសហការជាមួយអង្គការអាប៉ូប៉ូ ស៊ីម៉ាក់បានរុករកកំទេចគ្រាប់មីន និង​គ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះបានជាង ៥ម៉ឺន១ពាន់គ្រាប់ ​និងរំដោះផ្ទៃដីបានជាង៣០០ ហិកតាផងដែរ ក្នុងគម្រោង១ឆ្នាំៗ។

សូមបញ្ជាក់ថា ​អង្គការអាប៉ូប៉ូ ( APOPO ) គឺជាអង្គការមិនរកប្រាក់ចំណេញ ​របស់ប្រទេសបែលហ្ស៊ិក និងជា​អង្គការបោសសម្អាតមីនមនុស្សធម៌​ដែលទទួលបានបណ្ណទទួល ស្គាល់ និងអាជ្ញាបណ្ណផ្លូវការ​ពី​អាជ្ញាធរមីន​ សម្រាប់អនុវត្តការងារបោសសម្អាតគ្រាប់មីនក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់​សត្វកណ្តុរហិត ​រកគ្រាប់មីន អង្គការអាប៉ូប៉ូ ជាអង្គការទីមួយក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់ វិធីសាស្ត្រនេះ ​ដែលសត្វកណ្តុរ ​ទាំងនោះនាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រិក ។

បន្ថែមលើការប្រើប្រាស់​សត្វកណ្តុរ ​ក្នុងការ​ហិតរកមីន/គ្រាប់ ​អង្គការអាប៉ូប៉ូបានប្រើប្រាស់​សត្វសុនខ​ជាជំនួយ ក្នុងការហិតរកមីន/គ្រាប់ ដែលជាវិធីសាស្ត្រថ្មីក្នុងការស្រាវជ្រាវ ​និងបោសសម្អាត ដោយ​សហការជាមួយអង្គការ MAG និង CMAC ទៅតាមតំបន់ប្រតិបត្តិការ៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm