
សមាជិកសភាអឺរ៉ុប បានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងជនជាតិអ៊ីរ៉ង់ចំនួន៦រូប និងក្រុមហ៊ុនចំនួន ៥លើការចោទប្រកាន់ថា ពួកគេ បានចូលរួមក្នុងការអភិវឌ្ឍ និងផលិតយានដ្រូន ដែលប្រើប្រាស់ដោយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ទណ្ឌកម្មនេះ ត្រូវបានប្រកាសកាលពីថ្ងៃចន្ទ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយក្រុមប្រឹក្សាអឺរ៉ុប ដែលជាស្ថាប័នចម្រុះនៃប្លុកដែលមានសមាជិកចំនួន២៧ ដែលកំណត់អាទិភាពនយោបាយរបស់សហភាពនេះ ដែលបានពន្យល់ថា ការចុះបញ្ជីទាំង១១នេះ គឺជាលើកដំបូង នៅក្រោមក្របខណ្ឌវិធានការដាក់ទណ្ឌកម្មថ្មីរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង នៅក្នុងខែកក្កដា ដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ជុំវិញការសហការរបស់ខ្លួនជាមួយវិមានក្រឹមឡាំង ក្នុងសង្គ្រាមឈ្លានពានជិតពីរឆ្នាំរបស់ខ្លួន។
សហភាពអឺរ៉ុប ក៏បាននិយាយផងដែរថា បញ្ជីខ្មៅបំពេញបន្ថែមទណ្ឌកម្ម៤ជុំមុនរបស់ខ្លួន ដែលផ្តោតលើយានដ្រូនរបស់អ៊ីរ៉ង់។
ក្រុមហ៊ុន ដែលត្រូវរងទណ្ឌកម្ម រួមមាន ក្រុមហ៊ុន Shakad Sanat Asmari ក្រុមហ៊ុន Baharestan Kish ក្រុមហ៊ុន Saad Sazeh Faraz Sharif ក្រុមហ៊ុន Sarmad Electronic Sepahan និងក្រុមហ៊ុន Kimia Part Sivan។