ភ្នំភ្លើង Marapi របស់ឥណ្ឌូនេស៊ី ព្រួសផេះ មួយសប្តាហ៍ បន្ទាប់ពីការផ្ទុះ សម្លាប់មនុស្ស ២៣នាក់

2023/12/14 07:06:50 am        398

បើយោងតាមភ្នាក់ងារភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ភ្នំភ្លើង Marapi បានផ្ទុះឡើងនៅថ្ងៃពុធ (ទី១៣ ខែធ្នូ) នេះ ដោយបានព្រួសផេះភ្នំភ្លើងឡើងទៅលើអាកាស រហូតដល់ទៅកម្ពស់ ៥០០-៦០០ម៉ែត្រ។

វីដេអូដែលថតដោយសាក្សីម្នាក់ បានបង្ហាញពីសំណុំដ៏ក្រាស់នៃផេះពណ៌ប្រផេះពីលើភ្នំភ្លើង នៅកោះស៊ូម៉ាត្រាខាងលិច។ តែយ៉ាងណាក្ដី អ្នកស្រុកដែលរស់នៅក្នុងភូមិមួយ ក្នុងចំណោមភូមិផ្សេងទៀត ដែលនៅជិតបំផុតនឹងភ្នំភ្លើង Marapi នៅតែត្រូវបានគេមើលឃើញថា កំពុងធ្វើសកម្មភាពប្រចាំថ្ងៃជាធម្មតា។

ប្រធានទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី លោក Hendra Gunawan បាននិយាយថា ការព្រួសផេះ នៅថ្ងៃពុធនេះ មានបរិមាណតិចតួចប៉ុណ្ណោះ ដោយការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង បន្ទាប់ពីមានការផ្ទុះមួយទៀត កាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស ២៣នាក់។

ដោយមានកម្ពស់ ២.៨៩១ម៉ែត្រ Marapi គឺជាភ្នំភ្លើងដ៏សកម្មបំផុតមួយរបស់កោះស៊ូម៉ាត្រា ក្នុងប្រទេសឥណ្ឌូនេស៊ី និងលាតសន្ធឹងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា «Ring of Fire» (មណ្ឌលភ្នំភ្លើង) ដែលជាទីកន្លែងនៃភ្នំភ្លើងសកម្មជាង ១០០ភ្នំភ្លើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm