
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃពុធ(ទី១៣ ខែធ្នូ) នេះ បាននិយាយថា លោកសង្ឃឹមថា នឹងអាចបើកកិច្ចពិភាក្សាពង្រីកសមាជិក រវាងសហភាពអឺរ៉ុប (EU) និងប្រទេសអ៊ុយក្រែន មុនពេលបញ្ចប់អាណត្តិប្រធានប្តូរវេនរយៈពេល ៦ខែរបស់ប្រទេសលោកនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែធ្នូ។
លោក Sanchez បានប្រាប់សម័យប្រជុំពេញអង្គនៃសភាអឺរ៉ុបថា៖ «ខ្ញុំបានចាប់ផ្តើមតំណែងប្រធានតំណាងប្រទេសអេស្ប៉ាញជាមួយនឹងការធ្វើដំណើរទៅកាន់ទីក្រុងគីវ ហើយខ្ញុំសង្ឃឹមថា នឹងបញ្ចប់តំណែងនេះជាមួយនឹងការបើកការពិភាក្សាចូលជាសមាជិកជាមួយប្រទេសនេះ ដោយសឥឡូវនេះរបាយការណ៍របស់គណៈកម្មការអឺរ៉ុប ត្រូវបានគេដឹងឮ»។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ស្ថាប័នប្រតិបត្តិរបស់ EU បានផ្តល់អនុសាសន៍ថា ទីក្រុងគីវ គួរត្រូវបានអញ្ជើញឲ្យចាប់ផ្តើមកិច្ចពិភាក្សាសមាជិកភាពភ្លាមៗ នៅពេលដែលប្រទេសនេះបំពេញលក្ខខណ្ឌនៅសល់ចុងក្រោយ ដែលទាក់ទងនឹងការទប់ស្កាត់អំពើពុករលួយ ការអនុម័តច្បាប់ស្តីពីការបញ្ចុះបញ្ចូលស្របតាមស្តង់ដាររបស់ EU និងការពង្រឹងការការពារសំឡេងភាគតិចរបស់ជាតិ។
កាលពីថ្ងៃចន្ទ (ទី១១ ខែធ្នូ) ប្រទេសហុងគ្រីបានប្រាប់ថា ខ្លួននឹងមិនចុះញ៉មជាមួយសម្ពាធពីសមាជិកសហភាពអឺរ៉ុបផ្សេងទៀតនោះឡើយ ក្នុងការយល់ព្រមឲ្យមានកិច្ចពិភាក្សាចូលជាសមាជិកជាមួយអ៊ុយក្រែន ដោយបង្កើតបានជាការខ្វែងគំនិតគ្នា នៅឯកិច្ចប្រជុំកំពូល៕