ក្រសួងវប្បធម៌ប្រារព្ធពិធី «រាត្រីចងចាំ» អបអរសាទរខួបលើកទី៣១ នៃការចុះបញ្ជី​ប្រាសាទអង្គរវត្ត​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

2023/12/14 03:55:13 pm        596

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធី «រាត្រីចងចាំ លើកទី៤» ឆ្នាំ២០២៣ ដើម្បី​អបអរ​សាទរ​ខួប​លើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO) (រមណីយដ្ឋានអង្គរ ត្រូវបាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​រូបី​នៃ​ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២)។

តាមរយៈមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ "រាត្រីចងចាំ លើកទី៤" ឆ្នាំ​២០២៣ មានដូចជា៖ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំង​ទស្សនីយ​ភាព​សិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូល​រួម​សម្តែង​ពី​សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូន​ទស្សនា​នៅ​រាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការដាក់​បញ្ចូល​រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និង​ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរផងដែរ។

ការរៀបចំ​ព្រឹត្តិការណ៍​រំលឹកគុណអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោ​ក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ តំណាងអង្គការយូណេស្កូនៅភ្នំពេញ តំណាងស្ថានទូត និង​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការគ្រប់លំដាប់ថ្នាក់ សរុបជាង៦០០នាក់។ ក្នុងគោលបំណង​ដើម្បី​រំលឹក​គុណ​ដល់​បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថិរគង់វង្ស ដល់​សព្វ​ថ្ងៃ រក្សាភាពសក្ដិសិទ្ធិ នៃរមណីយដ្ឋានអង្គរ ក្នុងបរិបទសាកលភាវូបនីយកម្ម និង​រំលឹក​ឡើង​វិញ​នូវ​កេរ្តិ៍​ដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តក្នុងសម័យអង្គរ ក្រោមរូប​ភាព​ពិធី​ឡើង​សួយ​សារ​អាករ ពីរដ្ឋចំណុះ ជាពិសេសដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ពិសេសដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ ០១នាក់ ចូល​រួម​ទស្សនា​អង្គរ យ៉ាងហោចណាស់ ០១ដង/០១ឆ្នាំ មកទស្សនាហើយចង់មកទៀត និងបំផុស​ចលនា​ស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ចៀសវាង​ឱ្យ​បាន​នូវ​ការ​បំផ្លាញ​ដោយ​ស្នា​ដៃ​មនុស្ស និងធម្មជាតិ តាមរយៈ​ការ​រៀបចំ​កម្ម​វិធី​ស្វែង​យល់​ផ្ទាល់​នៅ​ការដ្ឋាន​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ហាប្រឈម និងការបង្ក្រាបតាមរយៈការសម្តែងសិល្បៈទស្សនីយភាព ពោល​ដើម្បី​បណ្តុះ​ស្មារតី​យុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និង​លើក​តម្កើង​បេតិកភណ្ឌ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីផូរផង់ របស់កម្ពុជា លើកស្ទួយពាក្យស្លោក កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែ​ល​មាន​ចែង​ក្នុង​បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងកា​រ​ខិត​ខំប្រឹ​ង​ប្រែង​របស់រាជរដ្ឋាភិបាល ក៏ដូចជា​ចូលរួមចំណែកជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុង​ការ​ធ្វើ​ឱ្យ​រស់​រាន​ឡើង​វិញ​នូវវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីបង្ហាញមោទកភាពជាតិ របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលជាមហាអំណាចវប្បធម៌ និងប្រវត្តិសាស្ត្រយូរលង់ ព្រមទាំង​លើក​គុណ​តម្លៃ​សម្បត្តិ​បេតិក​ភណ្ឌ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm