ភ្លៀងរដូវរងាដ៏ត្រជាក់បានវាយប្រហារតំបន់ហ្កាហ្សាដែលរងការវាយប្រហារដោយសង្គ្រាមកាលពីថ្ងៃពុធ ទី ១៤ ខែធ្នូ ធ្វើអោយប្រជាជនប៉ាឡេស្ទីនរងទុក្ខវេទនា ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ហើយឥឡូវនេះកំពុងជ្រកកោននៅក្នុងតង់លិចទឹក។

នៅឯជំរំតង់មួយក្នុងទីក្រុង Rafah ស្ថិតនៅលើដីខ្សាច់ដែលពោរពេញដោយសំរាម មនុស្សកំពុងព្យាយាមក្រោកពីយប់ដ៏រន្ធត់មួយ ដោយយកធុងខ្សាច់ដើម្បីបិទទប់ល្បាប់ នៅខាងក្នុង ឬនៅខាងក្រៅតង់របស់ពួកគេ ។
គ្រួសារខ្លះមានជម្រកតង់ត្រឹមត្រូវ ប៉ុន្តែអ្នកផ្សេងទៀត កំពុងស្នាក់នៅក្នុងជម្រកដែលត្រូវបានប្រើ ដោយក្រណាត់កៅស៊ូ ឬជ័រស្តើងៗដែលផលិតឡើងដើម្បីការពារទំនិញកុំឲ្យទទឹក មិនមែនផ្តល់ជាទីជម្រកសម្រាប់មនុស្សនោះទេ។ តង់ជាច្រើនពុំមានកម្រាលទេ ដូច្នេះនៅពេលយប់ មនុស្សត្រូវស្នាក់នៅផ្ទាល់នឹងដីខ្សាច់សើម។

បុរសវ័យកណ្តាល ឈ្មោះ រ៉ាម៉ាដាន ម៉ូហាដាដ(Ramadan Mohadad) ដែលកំពុងព្យាយាមជួសជុលជម្រកគ្រួសាររបស់លោកសាងសង់ឡើងពីបន្ទះក្តារ និងបន្ទះប្លាស្ទិកស្តើងៗបាននិយាយថា ជម្រករបស់លោកត្រូវបានរហែក ហើយទឹកបានស្រក់លើពួកលោក។
លោកនិយាយថា ទាំងលោក ក៏ដូចជាពលរដ្ឋប៉ាឡេស្ទីនផ្សេងទៀតបានត្អូញត្អែរពីកង្វះសម្លៀកបំពាក់កំដៅខ្លួន ភួយ និងសម្ភារៈការពារទឹកភ្លៀង។
អ៊ីស្រាអែលបដិសេធថាពុំមានផែនការរុញជនជាតិប៉ាឡេស្ទីនចូលក្នុងឧបទ្វីបស៊ីណៃទេ ខណៈអេហ្ស៊ីបបាននិយាយថាខ្លួនមិនចង់ឲ្យមានការមកដល់ច្រើនពីពលរដ្ឋនៅតំបន់ហ្កាហ្សាទេ។ ទោះជាយ៉ាងណាក៏ដោយ របងព្រំដែនហ្កាហ្សា-អេហ្ស៊ីប ត្រូវបានបំពាននាពេលកន្លងមក ដែលជំរុញឱ្យមានការព្រួយបារម្ភថា ការជម្លៀសខ្លួនដែលមិនអាចគ្រប់គ្រងបានអាចកើតឡើងនៅពេលនេះ៕
