ចិន​បាញ់​បង្ហោះ​យាន​ផ្ទុក​អវកាស​យានិក ​៣​រូប​ឡើង​ទៅ​កាន់​ទី​អវកាស​ដោយ​ជោគជ័យ​

2021/06/17 07:43:50 pm        75

​ចិន៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យាន Shenzhou-12 មាន​អវកាស​យានិក​ ៣​រូប​ដោយ​ជោគជ័យ ​ដែល​ជា​បេសកកម្ម​មាន​ផ្ទុក​ដោយ​អវកាសយានិក​ដំបូង អំឡុង​ពេល​សាងសង់​ស្ថានីយ​អវកាស​របស់​ប្រទេស​ចិន​។

អនុប្រធាន​បេសកកម្ម​យោធា​កណ្ដាល លោក Xu Qiliang បាន​ជួប​ និង​ជូន​ដំណើរ​អវកាស​យានិក​ទាំង ​៣​នាក់​មាន​លោក Nie Haisheng, Liu Boming និង Tang Hongbo ​នៅ​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប Jiuquan មុន​ពេល​បាញ់​បង្ហោះ ដែល​លោក​បាន​ជូនពរ​ឲ្យ​បេសកកម្ម​ទទួល​បាន​ជោគជ័យ និង​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​តាម​ផែនការ​។ អវកាសយានិក​ចិន​ទាំង​ ៣​រូប​បាន​ចេញ​ដំណើរ​ទៅ​កាន់​ទីតាំង​បាញ់​បង្ហោះ​ បន្ទាប់ពី​ទទួល​បទបញ្ជា​ពី​បញ្ជាការ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន លោក Li Shangfu។ អវកាសយានិក​ទាំង​ ៣​រូប​បាន​ទទួល​បាន​ការ​សាទរ​ពី​ប្រជាជន​ជាច្រើន ​ដែល​បាន​មក​ជួបជុំគ្នា​ពេល​ជូន​ដំណើរ​ពួកគេ​។​

ការ​បាញ់​បង្ហោះ​យាន​ផ្ទុក​អវកាសយានិក​ទាំង​ ៣​រូប​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​អំឡុង​ម៉ោងជាង ​៩​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ Jiuquan ភាគ​ពាយព្យ​ប្រទេស​ចិន​។ អវកាសយានិក​ទាំង ៣​រូប​ដែល​ត្រូវជា​ក្រុម​ដំបូង​គេ​នៃ​បេសកកម្ម​នេះ នឹង​ត្រូវ​ស្នាក់នៅ​ក្នុង​បន្ទប់​ស្ថានីយ​អវកាស​ចិន ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​រយៈពេល ៣​ខែ​។​ ​យានអវកាស Shenzhou-12 ត្រូវ​បាន​ផ្តាច់​ខ្លួន​ចេញពី​គ្រាប់​រ៉ុក្កែត Long March-2F Y12 នៅ​ក្រោយ​រយៈពេល ៥៧៣​វិនាទី​នៃ​ការ​បាញ់​បង្ហោះ​ចេញពី​ផ្ទៃ​ផែនដី​។ យាន Shenzhou-12 និង​អវកាសយានិក ៣​រូប​នេះ​ត្រូវ​បំពេញ​បេសកកម្ម ដើម្បី​កសាង​ស្ថានីយ​អវកាស​ថ្មី​ឲ្យ​រួចរាល់​នៅ​អំឡុង​ចុង​ឆ្នាំ​២០២២​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm