រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបន្តសង្គ្រាមនៅតំបន់ហ្កាហ្សា បើទោះបីជាមាន ឬគ្មានការគាំទ្រពីអន្តរជាតិក៏ដោយ។

លោក អេលី ខូហិន (Eli Cohen) បានព្រមានថា បទឈប់បាញ់នៅដំណាក់កាលនៃជម្លោះនេះនឹងក្លាយជា អំណោយ សម្រាប់ក្រុមហាម៉ាស និងអនុញ្ញាតឱ្យក្រុមនេះត្រឡប់មកវិញ។
អ៊ីស្រាអែលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងលើចំនួនជនស៊ីវិលប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា និងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅទីនោះ។

កាលពីថ្ងៃអង្គារ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសំឡេងដ៏ច្រើនលើសលប់លើសេចក្ដីសម្រេចមួយដែលអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់។
ហើយនៅក្នុងការអត្ថាធិប្បាយដ៏ចាស់ដៃរបស់ខ្លួន លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា អ៊ីស្រាអែលកំពុងបាត់បង់ការគាំទ្រទូទាំងពិភពលោក ដោយសារតែ ការទម្លាក់គ្រាប់បែកមិនរើសមុខ លើតំបន់ហ្កាហ្សា។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានបន្តទាំងនៅភាគខាងជើង ទាំងភាគខាងត្បូងនៃតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ ខណៈភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅសម្រាប់ជនភៀសខ្លួនរាប់សែននាក់ដែលកំពុងរស់នៅក្នុងតង់បណ្តោះអាសន្ន ឬនៅកណ្ដាលវាល៕