អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក គិតថា មានក្តីសង្ឃឹមសម្រាប់ការធ្វើឲ្យមានប្រក្រតីភាព រវាងប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។

លោក Kirby បាននិយាយថា រដ្ឋបាលរបស់លោក Biden បានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដើម្បីកំណត់ព្រំដែន និងកំណត់លក្ខខណ្ឌ សម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលកំពុងដំណើរការឆ្ពោះទៅមុខ ហើយ ការវាយប្រហាររបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែល បានធ្វើឱ្យបាត់បង់ឱកាសនោះ។

មន្ត្រីអាមេរិកពីររូប បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានជួបជាមួយរាជទាយាទ ប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីជម្លោះនៅតំបន់ហ្កាហ្សា និងបញ្ហាក្នុងតំបន់ផ្សេងទៀត។