តុលាការកំពូលរបស់សហរដ្ឋអាមេរិក ដែលនៅឆ្នាំ២០២២ បានបញ្ចប់ការទទួលស្គាល់សិទ្ធិតាមរដ្ឋធម្មនុញ្ញចំពោះការរំលូតកូន កាលពីនៅថ្ងៃពុធបានព្រមព្រៀងស្តាប់តាមបំណងដោយរដ្ឋបាលប្រធានាធិបតីលោក Joe Biden ដើម្បីរក្សាសិទ្ធិដ៏ទូលំទូលាយ ក្នុងការប្រើប្រាស់ឱសថរំលូតកូន ដោយបង្កើតសេចក្តីសម្រេចសំខាន់មួយផ្សេងទៀតស្តីពីសិទ្ធិបន្តពូជ ដែលនឹងចូលមកដល់ក្នុងឆ្នាំបោះឆ្នោតតំណែងប្រធានាធិបតី។

សាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ Harvard I. លោក Glenn Cohen ដែលបានជួយសរសេរអត្ថបទសង្ខេបអំពីរឿងនេះ បាននិយាយថា សេចក្តីសម្រេចរបស់តុលាការក្នុងការបើកសវនាការករណីនេះ និងការមិនបើកសវនាការបណ្តឹងឧទ្ធរណ៍ដាច់ដោយឡែកពីក្រុមប្រឆាំងការរំលូតកូន កំពុងប្រឈមនឹងការអនុម័តឱសថរបស់ទីភ្នាក់ងារឱសថនិងចំណីអាហារ(FDA) ដែលអាចជាដំណឹងល្អ សម្រាប់ក្រុមសកម្មជន ដែលចង់រំលូតកូនស្របច្បាប់។

លោកបានប្រាប់សារព័ត៌មានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍ថា លោកគិតថា វាប្រហែលជាដំណឹងល្អសម្រាប់រដ្ឋាភិបាលសហព័ន្ធ និងសម្រាប់ក្រុមហ៊ុន Danco និងសម្រាប់ស្ត្រីដែលចង់ប្រើប្រាស់ឱសថ មីហ្វេប្រ៊ីស្តុន (mifepristone) នៅទូទាំងសហរដ្ឋអាមេរិក។
ករណីនេះ អាចបង្កហានិភ័យដល់អាជ្ញាធទីភ្នាក់ងារឱសថនិងចំណីអាហារ(FDA) ជាទីភ្នាក់ងារសហព័ន្ធដែលចុះហត្ថលេខាបញ្ចប់លើសុវត្ថិភាពនៃផលិតផលម្ហូបអាហារ ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។ លោក Cohen បានពន្យល់ថា មានបញ្ហា ដូចជាចំនួនសប្តាហ៍ណានៃការមានផ្ទៃពោះ ដែលឱសថនេះអាចប្រើប្រាស់បាន ថាតើគ្រូពេទ្យត្រូវគ្រប់គ្រងវា ឬយ៉ាងណា និងថាតើអ្នកជំងឺត្រូវទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពដោយផ្ទាល់ ឬអត់។
សិទ្ធិរំលូតកូន គឺជាបញ្ហាខ្វែងគំនិតគ្នា ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ខណៈ លោក Biden ក្នុងគណបក្សប្រជាធិបតេយ្យ បានគាំទ្រសិទ្ធិរំលូតកូន ធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតជាថ្មី។