ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រៀបចំយុទ្ធនាការផ្សព្វផ្សាយ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដែលមានការចូលរួមពីមន្ត្រីរាជការសាលាក្រុង មន្ទីរទេសចរណ៍ ក្រុមការងារយុវជន រដ្ឋបាលសង្កាត់-ភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់។
យុទ្ធនាការផ្ស្វព្វផ្សាយនេះ មានគោលបំណងបញ្ជ្រៀបការយល់ដឹង និងបំផុសដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់របស់ថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈការកសាង វិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី។
សូមជម្រាបថា ទីក្រុងគ្មានផ្សែងបារី ផ្តល់នូវផាសុខភាព និងសុខុមាលភាព សម្រាប់ភ្ញៀវទេសចរ និងចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍របស់ក្រុងព្រះសីហនុ៕




