យុវជន​ខេត្តកំពង់ចាម កំពុង​ដើរតួ​យ៉ាងសំខាន់​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/06/17 08:41:20 pm        571

កំពង់ចាម ៖ ក្រុមការងារ​យុវជន ខេត្តកំពង់ចាម ហៅ​កាត់​ថា KCY កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ ជំងឺ​កូ​វីដ​-១៩​ ដោយ​បាន​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ​ឲ្យ​ពលរដ្ឋ​តាម​មូលដ្ឋាន ​ទីសាធារណៈ ​និង​បណ្តា​ផ្សារ​ក្នុង​ក្រុង​កំពង់ចាម ​ក្នុងន័យ​កាត់​ផ្តាច់​ខ្សែចម្លង​កូ​វីដ​-១៩​។

ក្រោយពី​មាន​វិបត្តិ​កូ​វីដកំពុង​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា​ ដោយឡែក​ ខេត្តកំពង់ចាម​ ក៏មាន​រក​ឃើញ​ករណី​អ្នក វិជ្ជមាន​ជា​បន្តបន្ទាប់​ផងដែរ​។ លោក ទូច ចាន់ណា ប្រធាន​ផ្នែក ព័ត៌មាន និង​ផ្សព្វផ្សាយ​បណ្តាញ​សង្គម ខេត្តកំពង់ចាម នៃ ក្រុមការងារ​យុវជន​ខេត្តកំពង់ចាម ​ដែល​ហៅថា ខេ​ស៊ី​វ៉ា​យ (KCY) ដោយមាន​ចង្អុលបង្ហាញ​ពី ឯកឧត្តម អ៊ុន ចាន់​ដា ​ ​អភិបាលខេត្ត​កំពង់ចាម ​បាន​ណែនាំ​ឲ្យ​ក្រុម​យុវជន​តាម​បណ្តា​ស្រុក​ក្រុង​ចូលរួម​ផ្សព្វផ្សាយ​ ចែក​ម៉ាស់​តាម​ទី ​សាធារណៈ ទីប្រជុំជន និង​ផ្សារ​មួយចំនួន​ និង​ជាពិសេស​នោះ ក្រុមយុវជន ​KCY បាន​កែច្នៃ​រូបភាព​ភ្ជាប់​ជាមួយ​សារ​អប់រំ ណែនាំ របស់​ក្រសួងសុខាភិបាល បី​កុំ បី​ការពារ ផងដែរ​។

យុវជន ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ឆន្ទៈ មកពី​បណ្តា​ស្រុក​-​ក្រុង​មួយចំនួន ​ដូចជា​ស្រុក​កោះសូទិន ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម បាន​លើកឡើងថា ក្នុងនាម​ជា​យុវជន គឺ​មានតែ​ចូលរួម​ជា​រូបភាព​ផ្សព្វផ្សាយ តាម​មេក្រូ ​និង កែច្នៃ​រូបភាព​ថ្នាក់ដឹកនាំ ​ អម​ដោយ​អក្សរ​អប់រំ​របស់​ក្រសួងសុខាភិបាល​ ដើម្បី​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម Facebook និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​ដ៏​កាច​សាហាវ​មួយ​នេះ​។

ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​មក មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ រកឃើញ​ជា​បន្តបន្ទាប់​ និង​រដ្ឋបាលខេត្ត ​បានចេញ សេចក្តីសម្រេច​បិទ​ខ្ទប់​ភូមិ​មួយចំនួន ​និង​រោងចក្រ​ទៀត ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​កាត់ផ្ដាច់​ខ្សែចម្លង ​នៃ​ជំងឺ​ដ៏​កាច​សាហាវ នេះ​ទៅក្នុង​សហគមន៍​កម្ពុជា​ជា​បន្តទៀត​៕


​អត្ថបទ​៖ ថុង សីហា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm