ដោយមានកុមារធ្លាក់ខ្លួនឈឺ និងឪពុកម្តាយដែលព្រួយបារម្ភ នៅក្នុងបន្ទប់កុមារ វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យធំមួយក្នុងទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា បានព្រមានពីភាពចង្អៀតណែន នៅទីជម្រកសម្រាប់អ្នកភៀសខ្លួន ស្ថានភាពអនាម័យកាន់តែយ៉ាប់យ៉ឺន និងកង្វះអាហារ ទឹកស្អាត និងថ្នាំពេទ្យកំពុងធ្វើឲ្យកុមារធ្លាក់ខ្លួនឈឺនិងមានហានិភ័យការរីករាលដាលជំងឺកាន់តែច្រើនបន្ថែមទៀតក្នុងចំណោមកុមារ។

នៅក្នុងបន្ទប់មន្ទីពេទ្យកុមារនៃបរិវេណមន្ទីពេទ្យ Nasser ប្រធាននាយកដ្ឋាន លោកវេជ្ជបណ្ឌិត Ahmed al-Farra និយាយទំនោរទៅរកកុមារ និងបានពិគ្រោះយោបល់ជាមួយឪពុកម្តាយដែលមានការព្រួយបារម្ភ ខណៈបុគ្គលិកបានពិនិត្យអ្នកជំងឺផ្សេងទៀត។

លោក Al-Farra បានព្រមានថា បន្ទប់មានភាពចង្អៀតណែន ហើយពួកគេបានមើលឃើញការកើនឡើងខ្លាំងអ្នកជំងឺវ័យក្មេងដែលមានករណីឆ្លងវីរុស ដូចជាជំងឺរលាកក្រពះ ដែលបណ្តាលមកពីការទទួលបានអាហារូបត្ថម្ភតិច ទឹកមិនស្អាត ត្រូវរស់នៅកន្លែងចង្អៀតរួមគ្នា និងអនាម័យមិនល្អ។
វេជ្ជបណ្ឌិតបាននិយាយថា អង្គភាពរបស់លោក បានរកឃើញករណីជំងឺរលាកថ្លើមប្រភេទ A រួមជាមួយនឹងជំងឺផ្សេងៗទៀត ដែលលោកមានការព្រួយបារម្ភថា អាចរាលដាល ខណៈអ្នកភៀសខ្លួន ត្រូវបានបង្ខំឱ្យស្នាក់នៅក្នុងសាលារៀនមានមនុស្សច្រើន និងជំរំដែលមានអនាម័យជាមូលដ្ឋាន។
នៅខាងក្រៅតង់បណ្តោះអាសន្ន ស្នាក់នៅជាមួយកូនតូចៗទាំងបីរបស់គាត់ មានអាយុតិចជាង ៣ ឆ្នាំ លោក Mahmud Abu Sharkh បាននិយាយថា ស្ថានភាពកំពុងធ្វើឱ្យគ្រួសាររបស់គាត់ធ្លាក់ខ្លួនឈឺ ហើយការព្យាបាលអាចធ្វើទៅបានមានកំណត់សម្រាប់ពួកគាត់។
អង្គការសុខភាពពិភពលោក បាននិយាយថា វានឹងក្លាយជារឿងរ៉ាវគ្រប់យ៉ាង ប៉ុន្តែពុំអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាព «មហន្តរាយ» នៅក្នុងតំបន់ហ្កាហ្សា ដែលតម្រូវការផ្នែកវេជ្ជសាស្រ្តកើនឡើង និងហានិភ័យនៃជំងឺកើនឡើង ខណៈប្រព័ន្ធសុខខាភិបាលត្រូវបានកាត់បន្ថយខ្លាំង។