វិមានក្រឹមឡាំង៖ រុស្ស៊ី កត់សម្គាល់ការធ្លាក់ចុះនៃការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន

2023/12/14 10:47:59 pm        156

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាសាធារណៈកាលពីថ្ងៃពុធ (១៣ ធ្នូ) ថាប្រទេសរុស្ស៊ី កំពុងឃ្លាំមើលខណៈការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនធ្លាក់ចុះ ហើយទីក្រុងគីវ ទទួលរងនូវការលំបាកក្នុងសមរភូមិ។

លោក ផេស្កូវ បាននិយាយបែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) បានបញ្ចប់កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានជំនួយយោធាថ្មីជាង ៦០ពាន់លានដុល្លារ ដែលធ្វើឡើងដោយមានជម្លោះនៅក្នុងសភា។

លោក ផេស្កូវ បានប្រាប់សារព័ត៌មាន អ៊ីសវេសទៀ (Izvestia) ថា «របបរដ្ឋធានីគីវ បានសន្យានឹងអាមេរិកថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ផ្តល់ឱ្យអ៊ុយក្រែន ១០០ពាន់លានដុល្លារ នោះក្រុងគីវ នឹងមានជ័យជំនះលើសមរភូមិ។ ពេលនេះ ជនជាតិអាមេរិកដឹងថាពួកគេត្រូវបានបោកបញ្ឆោតប៉ុណ្ណោះ។

អ៊ុយក្រែនមិនមានជ័យជំនះនៅលើសមរភូមិទេ ហើយជាការពិត កងកម្លាំងអ៊ុយក្រែនកំពុងបាត់បង់ទឹងដីរបស់ពួកគេយ៉ាងឆាប់រហ័ស ហើយនេះគឺជាដំណើរការដែលមិនអាចជៀសបាន។ ការគាំទ្ររបស់អាមេរិក ចំពោះអ៊ុយក្រែនកំពុងធ្លាក់ចុះហើយ»។

សង្គ្រាមរយៈពេល ២១ខែចូលទៅក្នុងការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយរយៈពេលមួយឆ្នាំបន្ទាប់ពីអ៊ុយក្រែន ទទួលបានមកវិញនូវចំណែកដ៏ធំនៃទឹកដីដែលកាន់កាប់នោះ សមរភូមិជួរមុខបានផ្លាស់ប្តូរតិចតួចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោក ហ្ស៊េលែនស្គី ច្រានចោលការយល់ឃើញណាមួយដែលថាសង្គ្រាមស្ថិតក្នុងភាពជាប់គាំង ប៉ុន្តែទទួលស្គាល់ថាការវាយលុករបស់អ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីខែមិថុនាដោយមានការគាំទ្រពីលោកខាងលិច មានការវិវឌ្ឍន៍មានតិចតួចប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm