វឌ្ឍនភាពសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងសម្រេចបានជាង៨០ភាគរយ

2023/12/14 11:46:25 pm        202

ឧត្ដរមានជ័យ ៖ឯកឧត្ដមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ តេជោសែនតំបន់អន្លង់វែង បានឲ្យដឹងថា រយៈពេលជិត២ឆ្នាំនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងសម្រេចបានជាង៨០ភាគរយ។

​ក្នុងពេលចុះពិនិត្យការសាងសង់ស្រូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា គិតត្រឹមខែធ្នូនេះមានរយៈពេលជិត២ឆ្នាំហើយដែលក្រុមការងារសម្រេចបានលទ្ធផលជាច្រើនលើការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមការងារនឹងបន្តការឆ្លាក់នៃខ្លឹមសារ និងអត្ថន័យរបស់នយោបាយ ឈ្នះ ឈ្នះ ដែលកកើតពីការខិតខំតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្សះផ្សាជាតិបញ្ចប់សង្រ្គាម នាំមកនូវសន្ដិភាពពេញលេញសម្រាប់ជាតិកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ជាពិសេសតំបន់បញ្ចប់សង្គ្រាមស៊ីវិល នៅអន្លង់វែងនេះជុំវិញស្តូបអនុស្សាវរីយ៍។

ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង ជាទីតាំងសំខាន់ដែលត្រូវបានបញ្ចប់សង្គ្រាមស៊ីវិលចុងក្រោយបង្អស់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន រហូតធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញមកដល់ពេលបច្ចុប្បន្ន។

សូមជម្រាបថាកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ព្រោះតែនយោបាយឈ្នះឈ្នះនេះហើយ ទើបនាំឲ្យកម្ពុជាមានសន្តិភាព ហើយទុកឱកាសឲ្យប្រទេសជាតិអាចធ្វើការអភិវឌ្ឍនៅលើគ្រប់វិស័យរហូតមកដល់ពេលនេះ។ ការរំលឹកឡើងវិញអំពីកត្តាប្រវត្តិសាស្រ្ដនេះ ត្រូវបានធ្វើដើម្បីជាការដឹងគុណចំពោះស្ថាបនិកនយោបាយឈ្នះឈ្នះ ដើម្បីទុកជាការចងចាំអំពីការខិតខំតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្សះផ្សាជាតិ បញ្ចប់សង្រ្គាមនាំមកនូវសុខសន្ដិភាពពេញលេញសម្រាប់ជាតិកម្ពុជា៕ អត្ថបទ ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm