
ប្រភពអាមេរិក និយាយថា ក្រុមហាម៉ាស មិនបានឆ្លើយតបនឹងសំណើ ដើម្បីស្តារកិច្ចចរចាដោះលែងចំណាប់ថ្នូរទេ។
ប្រភពដែលដឹងពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកកិច្ចចរចាឡើងវិញ បានប្រាប់សារព័ត៌មាន CNN ថា ក្រុមភេរវករ មិនបានទទួលសំណើពីប្រទេសកាតាទេ។
រដ្ឋសម្បូរឧស្ម័ន ដែលបានជួយសម្របសម្រួលការដោះលែងចំណាប់ថ្នូរពីមុន បានដាក់ចេញនូវកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីដោះលែងចំណាប់ថ្នូរបុរស និងស្ត្រី។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់សារព័ត៌មាននេះថា៖«មិនមានការចរចាសកម្មណាមួយទេ ប៉ុន្តែមានការព្យាយាមស្វែងរកពិតប្រាកដនូវគំនិតអំពីវិធី ធ្វើឲ្យកិច្ចព្រមព្រៀងនេះ ដំណើរការទៅបាន»។
អ៊ីស្រាអែល បានប្រកាសថា មនុស្ស ១៩នាក់ក្នុងចំណោម ១៣៥នាក់ នៅតែស្ថិតក្នុងការជាប់ឃុំឃាំង នៅតំបន់ហ្កាហ្សា បានស្លាប់ដោយកំបាំងមុខ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានរកឃើញសាកសពចំណាប់ថ្នូរពីរនាក់។