ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បាននាំគ្នាថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់បណ្ណកម្មសិទ្ធអចលនវត្ថុជូនដល់ពួកគាត់ ព្រោះបណ្ណកម្មសិទ្ធអចលនវត្ថុទំាងអស់នេះ ពិតជាមានតម្លៃបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ក្នុងពិធីប្រគល់ទទួលប័ណ្ណកម្មសិទ្ធិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស (ហៅវត្តក្តីចាស់) ប្រជាពលរដ្ឋរស់នៅ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រាប់ថា បណ្ណកម្មសិទ្ធអចលនវត្ថុ ពិតជាមានតម្លៃនិងសំខាន់ណាស់ ក្នុងការប្រើប្រើប្រាស់ប្រចាំថ្ងៃ ពិសេស បញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មានបណ្ណកម្មសិទ្ធកាន់កាប់អចលនវត្ថុច្បាស់លាស់ហើយ ដូចនេះ ពូកគាត់សូមថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឱ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះវាស់វែង និងធ្វើបណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់។
ចំណែក លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បញ្ជាក់ថា ការផ្តល់បណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុចំនួន ១៤៥៨ បណ្ណ ជូនពលរដ្ឋក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានសិទ្ធិទាំងការកាន់កាប់ លើបណ្ណកម្មសិទ្ធិដីធ្លីពិតប្រាកដមែន លើសពីនេះក៏ជាភស្តុតាងនូវការកាន់កាប់ដីធ្លី របស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី មិនតែប៉ុណ្ណោះ ប្លង់រឹងនេះក៏អាចផ្តល់លទ្ធភាពប្រើប្រាស់តាមច្បាប់ ។
លោក ប៊ិន សូឈី សូមប្រជាពលរដ្ឋដែលមកទទួលបណ្ណកម្មសិទ្ធិនេះទាំងអស់ សូមយកទៅទុកដាក់ និងប្រើប្រាស់ឲ្យល្អសមស្រប ហើយសម្រេចចិត្ត ឬពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងយកទៅធ្វើមួយ ។
នៅក្នុងឱកាសនោះដែរ លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា វិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចែកជូននៅពេលនេះ គឺជាវិញ្ញាប័ណ្ណបត្ររចុះបញ្ជីលើចុងក្រោយបង្អស់ សំរាប់ប្រជាពលរដ្ឋ បានប្រើប្រាស់ក្នុងការកាន់កាប់កម្មសិទ្ធដីធ្លីស្របច្បា ហើយលោកក៏បានអំពាវនាវ ដល់អជ្ញាធរ ចៅសង្កាត់ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកទទួលបណ្ណសម្គាល់សិទ្ធិចលនាវត្ថុ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស (ហៅវត្តក្តីចាស់) ទុករយ:ពេល៥ថ្ងៃ ចែកបណ្ណសិទ្ធិជូន សម្រាប់អ្នកដែលមិនជាប់ព័ន្ធ ហើយសម្រាប់អ្នកជាប់ព័ន្ធវិញទៅយកនៅ មន្ទីរសុរិយោដីរាជធានីភ្នំពេញ (នៅជិតទីស្តីការគណរដ្ឋមន្ត្រី) ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាកថា ៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅរាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមការងារចុះអនុវត្តបានចំនួន ៩៣សង្កាត់លើ ១០៥សង្កាត់ ហើយការអនុវត្ត ៧៦៥ភូមិ ក្នុងចំនោម ៩៥០ភូមិរបស់រាជធានីភ្នំពេញ, បើគិតជាភាគរយគឺស្មើនឹង៨០.៥៣%ហើយ, បានចែកបណ្ណជូនពលរដ្ឋចំនួន ២២៣ ៦១៥ ប័ណ្ណ ៕ ដោយ ៖ ពៅ យី





