នគរបាលច្រកទ្វារអន្តរប៉ោយប៉ែត បញ្ជាក់មូលហេតុ នៃការកកស្ទះ រង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន

2023/12/15 12:05:07 am        30

បន្ទាយមានជ័យ៖ ក្រោយមានការកកស្ទះបណ្តាលឲ្យប្រជាពលរដ្ឋ និងភ្ញៀវចេញចូលប្រទេស ឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែន និងលិខិតឆ្លងដែនផ្សេង ៗ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នគរបាលច្រកទ្វារអន្តរប៉ោយប៉ែត បានបញ្ជាក់ពីមូលហេតុនៃការកកស្ទះ ដែលបណ្តាលមកពីបញ្ហា ៣ចំណុច និងកំពុងត្រូវបានរកដំណោះស្រាយ ។

យោងតាមការជូនដំណឹងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានជម្រាបជូន បងប្អូនប្រជាពលរដុ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទាំងអស់ ជាពិសេសម្ចាស់​គណនីឈ្មោះ​ “រ៉េត​ រ៉ន​ ស្រលាញ់សន្តិភាព​” ដែលបានបង្ហោះរូបភាពប្រជាពលរដ្ឋ​ឈរតម្រង់ជួររង់ចាំប្រថាប់ត្រាប័ណ្ណព្រំដែនឱ្យបានជ្រាបថា​ ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៣​ នៅបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនចេញពីប្រទេសមានការកកស្ទះរយៈពេលប្រហែលជា៣០ ទៅ៤០នាទី មូលហេតុបណ្ដាលមកពី ៖ ១​-ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ចេញទៅប្រកបរបរ​អាជីវកម្ម រួមទាំងពលករ​ កម្មករ​ និងសិស្សានុសិស្សជាដើម ។ ២​-បច្ចុប្បន្នប័ណ្ណព្រំដែនមានបិទ QR CODE សម្រាប់គ្រប់គ្រងទិន្នន័យអ្នកដំណើរចេញ-ចូល មានពេលខ្លះ​អ៊ិនធឺណេតមានការរអាក់រអួល ធ្វើឱ្យមានការយឺតយ៉ាវក្នុងការស្គេនប័ណ្ណព្រំដែនចូលក្នុងប្រព័ន្ធ ។ ៣-​ចាប់ពីវេលាម៉ោង​១៨:០០នាទី​ដល់ម៉ោង២១:០០នាទីយប់ ប្រជាពលរដ្ឋខ្មែរ​-ថៃធ្វើដំណើរ​ចេញពីប្រទេសថៃចូលមកកម្ពុជា​មាន​ចំនួនច្រើន ម៉្យាងវិញទៀត​អនុវត្តតាមជំនាញអន្តោប្រវេសន៍តម្រូវឱ្យមន្ត្រីប្រថាប់ត្រា​លេខកូដ​សម្គាល់លើប័ណ្ណព្រំដែនបន្ថែមទៀត ទើបបណ្ដាលឱ្យមានការកកស្ទះម្ដងម្កាល ។

ករណីនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ បានរាយការណ៍ទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​និងពិភាក្សារកដំណោះស្រាយជាមួយភាគីថៃ​ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយ​ការកកស្ទះ​ជូនប្រជាពលរដ្ឋចេញ-ចូលបានឆាប់រហ័សជាងមុនតាមតែអាចធ្វើទៅបាន ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        160
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm