រាជធានី​ភ្នំពេញ​ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់​ជា​សាច់ប្រាក់​៨០​ម៉ឺន​ដុល្លារ​ពី​ទីភ្នាក់ងារ​ស្វី​ស​

2021/06/17 08:53:08 pm        364

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ទទួល​ជំនួយ​សង្គ្រោះបន្ទាន់​ជា​សាច់ប្រាក់​ និង​ស្បៀង​ពី​ទីភ្នាក់ងារ​ស្វី​ស​ សម្រាប់​ការអភិវឌ្ឍ ​និង​សហប្រតិបត្តិការ នូវ​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​៨០​ម៉ឺន​ដុល្លារ។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ​ប្រមាណ​១០​ម៉ឺន​គ្រួសារ ​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​ និង​ជំងឺ​កូ​វីដ​-១៩ ​ខណៈ​ដែរ​ប្រទេស​កម្ពុជា​បាន​និងកំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​-១៩​នេះ​។ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ទទួល​បាន​ថវិកា​ជំនួយ​គាំពារ​សង្គម​ពី​រាជរដ្ឋាភិបាល​ហើយ​ គឺ​មិន​ត្រូវ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ​ក្នុងអំឡុងពេល​ប្រយុទ្ធ ប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩​នេះ​ទៀត​ទេ ។ ​នេះ​ជាការ​បញ្ជាក់​របស់​អភិបាល​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​ ឆ្នាំ​២០២១​នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈដែល​ឯកឧត្ដម​អញ្ជើញ​ទទួល​ជំនួយ​សង្គ្រោះបន្ទាន់​ជា​សាច់ប្រាក់ និង​ស្បៀង​ពី​ទីភ្នាក់ងារ ស្វី​ស សម្រាប់​ការអភិវឌ្ឍ ​និង​សហប្រតិបត្តិការ នូវ​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​៨០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​ នៅ​រាជធានី​ភ្នំពេញ​។

ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្តទៀតថា ​ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ទីភ្នាក់ងារស្វី​ស​ សម្រាប់​ការអភិវឌ្ឍ ​និង​សហប្រតិបត្តិការ ដែល​បានផ្តល់​ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូ​វីដ​-១៩ ។

ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ​ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បាន​រួម​ចំណែក​យ៉ាង សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​និង​រាជរដ្ឋាភិបាល ស្របតាម​ការ​អំពាវនាវ​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​ នៅ​រាជធានី​ភ្នំពេញ ​ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ទាន់​ពេលវេលា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​បាន​និងកំពុង​ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ ​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ ​នឹងត្រូវ​បាន​ចងចាំ ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ​និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm