
ការកើនឡើងនៃការវាយប្រហារដែលអះអាងដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ នៅសមុទ្រក្រហម កំពុងបង្កើនភាពតានតឹង ក្នុងការធ្វើឲ្យរាំងស្ទះដល់ពាណិជ្ជកម្មដែនសមុទ្រអន្តរជាតិ និងជំរុញឲ្យមានការភ័យខ្លាចចំពោះការផ្ទុះឡើងក្នុងតំបន់ដែលមិនអាចគ្រប់គ្រងបាននូវជម្លោះដ៏យូរអង្វែងនៅ ប្រទេសយេម៉ែន។
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន បានគំរាមវាយប្រហារនាវាណាមួយដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល និងបង្កើនការវាយឆ្មក់របស់ពួកគេ។
កាលពីថ្ងៃអង្គារ ក្រុមឧទ្ទាមហ៊ូធី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលទៅលើនាវាដឹកប្រេងដែលមានទង់ជាតិន័រវែស ដែលជាការវាយប្រហារមួយក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ជាផ្នែកមួយនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល។
កាលពីខែមុន ពួកគេ បានរឹបអូសនាវាដឹកទំនិញមួយគ្រឿងដែលទំនាក់ទំនងជាមួយអ៊ីស្រាអែល មាន ឈ្មោះថា Galaxy Leader និងនាវិកអន្តរជាតិ ២៥នាក់។
ក្រុមហ៊ូធីដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន ប៉ុន្តែមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺជាផ្នែកមួយនៃអ្វីដែលហៅថា «អ័ក្សនៃការតស៊ូ» ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានរៀបចំប្រឆាំងនឹងអ៊ីស្រាអែល។