
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកោះស៊ីប បាននិយាយថា នៅពេលដែលចំនួនជនភៀសខ្លួនស៊ីរីមានចំនួនកំណត់ត្រា បានទៅដល់ច្រាំងសមុទ្រនៃប្រទេសកោះស៊ីប រដ្ឋាភិបាលនៃរដ្ឋធានីនីកូសៀ ( Nicosia) ចង់ឲ្យ សហភាពអឺរ៉ុបពិចារណាអំពីការប្រកាសផ្នែកខ្លះនៃមាតុភូមិដែលហែកហួរដោយសង្រ្គាមរបស់ពួកគេមានសុវត្ថិភាព ដើម្បីធ្វើមាតុភូមិនិវត្តន៍ពួកគេ។
លោករដ្ឋមន្ត្រី Constantinos Ioannou បានថ្លែងប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា៖«ការចាប់ផ្តើម ការពិភាក្សា ដើម្បីវាយតម្លៃឡើងវិញអំពីបញ្ហាស៊ីរី គឺមានសារៈសំខាន់សម្រាប់ពួកយើង»។
លោកបានបន្ថែមថា ក្រសួងការបរទេស កំពុងរៀបចំលើកបញ្ហានេះជាផ្លូវការជាមួយទីក្រុងប្រ៊ុចសែល។
លោកបាននិយាយថា ចំពេលមានជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា កោះមេឌីទែរ៉ាណេនេះ កំពុងរារាំងលំហូរចូលបន្ថែមទៀតនៃជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលជាធនធានកាន់តែតានតឹងឡើង។
លោក Ioannou បាននិយាយថា៖«យើងមានជនអន្តោប្រវេសន៍ច្រើនជាងរដ្ឋសមាជិកជួរមុខផ្សេងទៀតរហូតដល់ទៅ៥ដង។ ទិន្នន័យបង្ហាញថា ពួកគេភាគច្រើន គឺមកពីប្រទេសស៊ីរី។