សហភាពអឺរ៉ុប នឹងបើកការចរចាស្ដីពីការចូលជាសមាជិកភាពជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា

2023/12/15 04:13:52 pm        144

ក្រុមមេដឹកនាំអឺរ៉ុបបានសម្រេចចិត្តបើកកិច្ចចរចាស្ដីពីសមាជិកភាពសហភាពអឺរ៉ុបជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា និងផ្តល់ឋានៈបេក្ខជនដល់ប្រទេសហ្សកហ្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសាទរចំពោះការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលថាជាជ័យជម្នះ សម្រាប់ប្រទេសរបស់លោកនិងអឺរ៉ុប។

អ្នកនាំពាក្យរបស់លោក ឆាល មីឈែល (Charles Michel)ប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថាកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាឯកច្ឆ័ន្ទ។ប្រទេសហុងគ្រីបានជំទាស់ចំពោះការចរចានេះជាយូរមកហើយដែលចាប់ផ្តើមជាមួយក្រុងគៀវ ប៉ុន្តែពុំបានវេតូចំពោះចំណាត់ការនេះទេ។

លោកនាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អូបាន(Viktor Orban) បានចាកចេញពីបន្ទប់ប្រជុំមួយភ្លាមៗ ជាអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថាជាការយល់ព្រមទុកជាមុន និងមានលក្ខណៈស្ថាបនា ខណៈមេដឹកនាំ ២៦ នាក់ផ្សេងទៀតបានបន្តការបោះឆ្នោត។

ក្រោយការចាកចេញ លោកបានចេញសារជាវីដេអូ នៅលើ បណ្ដាញសង្គម Facebook ថាសមាជិកភាពរបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុប គឺជាការសម្រេចចិត្តដ៏អាក្រក់។ ហុងគ្រី មិនចង់ចូលរួមក្នុង ការសម្រេចចិត្តដ៏អាក្រក់នេះទេ ដូច្នេះទើបលោកនៅឆ្ងាយពីការសម្រេចចិត្តនៅថ្ងៃនេះ ។

លោក Zelensky រីករាយចំពោះការប្រកាសរបស់ សហភាពអឺរ៉ុបដោយលោកបាននិយាយនៅលើបណ្ដាញសង្គម Xថា នេះគឺជាជ័យជម្នះសម្រាប់អ៊ុយក្រែន។ ជ័យម្នះបសម្រាប់អឺរ៉ុបទាំងអស់។ជាជោគជ័យមួយដែលជំរុញទឹកចិត្ត បំផុសគំនិតនិងពង្រឹង ។

អ៊ុយក្រែន និងម៉ុលដាវ៉ា បានដាក់ពាក្យចូលរួមជាមួយសហភាពអឺរ៉ុប បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានពេញបន្ទុករបស់ខ្លួនលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ ប្រទេសទាំងពីរត្រូវបានផ្តល់ឋានៈជាបេក្ខជនកាលពីខែមិថុនាឆ្នាំមុន ខណៈហ្សកហ្ស៊ីត្រូវបានអនុម័តនៅពេលនោះ។

លោកស្រីប្រធានាធិបតីម៉ុលដូវ៉ាម៉ាយ៉ា សានើឌូ (Maia Sandu) បាននិយាយថា នេះជាកិត្តិយសក្នុងការចែករំលែកវិថីទៅកាន់សហភាពអឺរ៉ុបជាមួយអ៊ុយក្រែន។ លោកស្រីបានសរសេរថា យើងនឹងមិននៅទីនេះនៅថ្ងៃនេះទេ បើគ្មានការតស៊ូដ៏អង់អាចរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm