រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្តសង្រ្គាមនេះរយៈពេលច្រើនខែទៀត ដើម្បីកម្ទេចក្រុមហាម៉ាស ខណៈប្រទេសរបស់លោក និងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺសហរដ្ឋអាមេរិក ប្រឈមនឹងភាពឯកោពីអន្តរជាតិកាន់តែខ្លាំង និងការរិះគន់ជុំវិញវិនាសសកម្មនៃយុទ្ធនាការរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។

សារព័ត៌មាននានាបានរាយការណ៍ថា ប្រមុខកងទ័ពអ៊ីស្រាអែលរូបនេះបាននិយាយថា ខ្លួននឹងបន្តសង្រ្គាមនេះរយៈពេលច្រើនខែទៀត ប៉ុន្តែពួកលោកនឹងឈ្នេះ ហើយពួកលោកនឹងកម្ទេចក្រុមហាម៉ាសចោល។

ការអត្ថាធិប្បាយរបស់លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បានកើតឡើងនៅពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបជាមួយក្រុមមេដឹកនាំអ៊ីស្រាអែល ពិភាក្សាអំពីពេលវេលាសម្រាប់ការបង្រ្កាបការប្រយុទ្ធដ៏សំខាន់នៅក្នុងតំបន់ហ្កាហ្សា។ ក្រុមមេដឹកនាំអ៊ីស្រាអែលបានប្ដេជ្ញាចិត្តជាថ្មីក្នុងការបន្តការវាយប្រហារដោយយោធារហូតដល់កម្ទេចក្រុមសកម្មប្រយុទ្ធនេះ ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី ៧ តុលានៅក្នុងប្រទេសរបស់ខ្លួន។

ការផ្លាស់ប្ដូរយោបលគ្នានេះទំនងជានឹងបន្តប្រកបដោយភាពស្វាហាប់ ដែលសម្ព័ន្ធមិត្តទាំងពីរត្រូវបានខ្វែងគំនិតគ្នាអស់រយៈពេលជាច្រើនសប្តាហ៍។ រដ្ឋបាលលោក Biden បានបង្ហាញភាពមិនសប្បាយចិត្តចំពោះការបរាជ័យរបស់អ៊ីស្រាអែលក្នុងការកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងផែនការរបស់ខ្លួនសម្រាប់អនាគតនៃតំបន់ហ្កាហ្សា ប៉ុន្តែសេតវិមាននៅតែបន្តផ្តល់ការគាំទ្រអស់ពីចិត្តសម្រាប់អ៊ីស្រាអែល ជាមួយនឹងការដឹកជញ្ជូនសព្វាវុធ និងការគាំទ្រផ្នែកការទូត៕