អាមេរិក សង្កត់ធ្ងន់លើសុវត្ថិភាពជនស៊ីវិលហ្កាហ្សា ខណៈអ៊ីស្រាអែល បង្កើនការវាយប្រហារឥតឈប់ឈរ

2023/12/15 09:20:25 am        141

បេសកជនសន្តិសុខអាមេរិក បានពិភាក្សាជាមួយអ៊ីស្រាអែល អំពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ឆ្ពោះទៅរកប្រតិបត្តិការកំណត់គោលដៅច្បាស់លាស់ប្រឆាំងនឹងក្រុមហាម៉ាស ពីយុទ្ធនាការថ្មើរជើងដ៏ធំទូលាយដោយសង្កត់ធ្ងន់លើសុវត្ថិភាពជនស៊ីវិល ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានអំពាវនាវឱ្យជនស៊ីវិលរស់នៅក្នុងទឹកដីប៉ាឡេស្ទីនត្រូវបានជួយសង្គ្រោះ។

អ្នកស្រុកបាននិយាយថា កាលពីយប់ថ្ងៃព្រហស្បតិ៍ រថក្រោះ និងយន្តហោះអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកទៅលើសង្កាត់ភាគខាងជើងហ្កាហ្សា ដូចជាតំបន់សេចាអា (Shejaia) តំបន់ហ្ស៊ៃទួន (Zeitoun) និងតំបន់ដារាច (Daraj) ក៏ដូចជាទីក្រុខាន់ យ៉ូនីស (Khan Younis) នៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធនេះ។

អ៊ីស្រាអែលបាន និងកំពុងវាយលុកតំបន់ហ្កាហ្សា ដែលមានប្រវែង ៤០គីឡូម៉ែត្រនេះឥតឈប់ឈរដោយមិនមានសញ្ញានៃការផ្អាកនៅក្នុងអរិភាព ឬបទឈប់បាញ់ ដែលនឹងអនុញ្ញាតឱ្យផ្តល់ការផ្គត់ផ្គង់មូលដ្ឋានដែលត្រូវការយ៉ាងខ្លាំងសម្រាប់ជនស៊ីវិលដើម្បីរស់រានមានជីវិត ខណៈដែលលំនៅឋានរបស់ពួកគេត្រូវបានបំផ្លាញ។

យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ និងបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយមានមនុស្សជិត ១៩.០០០នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន ហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវបារម្ភបានកប់នៅក្រោមគំនរបាក់បែក។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ជេក ស៊ុលលីវ៉ាន (Jake Sullivan) បានពិភាក្សាអំពីវិធានការផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្លាស់ប្តូរការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាទៅជាប្រតិបត្តិការកម្រិតទាបដែលផ្តោតលើគោលដៅច្បាស់លាស់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ុន្តែគេមិនអាចផ្តល់ពេលវេលាជាក់លាក់សម្រាប់ការផ្លាស់ប្តូរបែបនេះទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am