ប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរបស់របបសឹកមីយ៉ាន់ម៉ា ជាមួយនឹងក្រុមឧទ្ទាម

2023/12/15 04:24:15 pm        155

ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) ថាប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងយោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម ហើយភាគីជម្លោះបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្ន និងដើម្បីរក្សាការសន្ទនា។

ការប្រយុទ្ធគ្នាភាគច្រើននៅក្នុងរដ្ឋ សាន (Shan) ភាគខាងជើងបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាង។ មនុស្សប្រហែល ៣០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចាប់តាំងពីការវាយលុករបស់ពួកឧទ្ទាមបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា នេះបើយោងតាមអង្គការសហប្រជាជាតិដែលនិយាយថាមនុស្សជាង ២លាននាក់ ត្រូវបាត់បង់ផ្ទះសម្បែងចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធក្នុងសហភាពមីយ៉ាន់ម៉ា នឹងអនុវត្តកិច្ចព្រមព្រៀង និងការឯកភាពដែលសម្រេចបាន ហើយអនុវត្តការអត់ធ្មត់ជាអតិបរមា និងទទួលយកគំនិតផ្តួចផ្តើមដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅលើសមរភូមិ។

យោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានជួបជាមួយក្រុមឧទ្ទាម និងភាគីផ្សេងទៀតនៅក្នុងជម្លោះ ហើយការចរចាមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅចុងខែនេះ ដោយមិនមានការបញ្ជាក់លម្អិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធ សម្ព័ន្ធក្រុមបះបោរជនជាតិភាគតិចបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការកម្ចាត់អ្វីដែលខ្លួនហៅថា «របបផ្តាច់ការ» របស់មីយ៉ាន់ម៉ា ហើយមិនបាននិយាយអំពីការចរចាសន្តិភាព ឬបទឈប់បាញ់អ្វីនោះទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm