នាយឧត្តមសេនីយ៍ ទៀ សីហា៖ ស្ថានភាពតំបន់ និងពិភពលោកកំពុង​ស្មុគស្មាញ​ កិច្ចសហការ កម្ពុជា-ឡាវ-វៀតណាម តម្រូវឱ្យរួមគ្នាពង្រឹងប្រតិបត្តិការវិស័យការពារជាតិ

2023/12/15 05:27:12 pm        244

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងស្ថានភាពតំបន់ និងពិភពលោក កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ នាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ-វៀតណាម ​តម្រូវឱ្យរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិ និងសន្តិសុខ ​សំដៅធានាសុខប្រទេសនីមួយៗ។

ថ្លែងក្នុងជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ដ្រីលើកទី១ចំនួន ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា «ស្ថិតក្នុងស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងមានការ​ប្រែប្រួល​យ៉ាង​ស្មុគស្មាញ​នាពេល​បច្ចុប្បន្ន ​កិច្ចសហប្រតិបត្តិការប្រទេសទាំងបី តម្រូវឱ្យយើងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិ និងសន្តិសុខ ដែលជាវិស័យ​សសរស្ដម្ភ​ក្នុងការជួយគាំទ្រគ្នា​ទៅវិញទៅមក ដើម្បី​ធានាស្ថិរភាព សណ្ដាប់ធ្នាប់ ​និងសន្តិសុខនៅ ប្រទេសនីមួយៗ ​និងឯកភាពគ្នាមិនអនុញ្ញាត​ឱ្យកម្លាំង​ណាមួយប្រើទឹកដីប្រទេសខ្លួន ​ដើម្បីប្រឆាំងនឹងប្រទេស​ ណាមួយឡើយ»។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្ដថា បន្តពង្រឹងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទង​ជា​ញឹកញាប់ ​សំដៅជម្រុញទំនាក់ទំនងជា ​ប្រពៃណ៏មិត្តភាពយ៉ាង​ជិតស្និទ្ធ រវាងប្រទេសទាំងបី​កម្ពុជា-ឡាវ-វៀតណាម ​ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​ ស្ថិរភាពយូរអង្វែង​ ដែលជាកត្តាដ៏សំខាន់បំផុតមួយ សម្រាប់​ជោគជ័យក្នុងការការពារឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្ថែមថា ​បង្កើនការងារ ឃោសនាអប់រំប្រជាជន កងទ័ព នាយ​ទាហានបន្តវេន ​បានយល់កាន់តែច្បាស់នូវអត្ថន័យព្រឹត្តិការណ៍ជាប្រវត្តិ- សាស្ត្រជាតិ សំដៅពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពប្រទេសទាំងបីឱ្យកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុង ជ្រោយថែមទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី តម្រូវ​ឱ្យប្រទេសទាំងបីបន្តគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ ​និងវេទិកាពហុភាគីនានា ដើម្បីចូលរួម​ដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវ សន្តិភាព ​សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ និងតំបន់ទន្លេមេគង្គ។

ក្នុងនាមក្រសួងការពារជាតិកម្ពុជា ​នាយឧត្តមសេនីយ៍ ទៀ សីហា ប្តេជ្ញាលើកកម្ពស់តួនាទីស្នូល​កងទ័ព​ប្រទេសទាំងបី សហការរួមគ្នា ​អនុវត្តឱ្យបានជោគជ័យលើគ្រប់វិស័យ តាមចក្ខុវិស័យរបស់​ថ្នាក់ដឹកនាំប្រទេសទាំងបី ក្នុងការចូលរួមដល់គម្រោង ​អភិវឌ្ឍន៍តំបន់ត្រីកោណ ​កម្ពុជា-ឡាវ-វៀតណាម ​ដែលឈរលើមូលដ្ឋាននៃការគោរពគ្នា ​និងជឿទុកចិត្តគ្នាទៅ វិញទៅមក ដែលនាំ​មកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងបី។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្ថែមថា កម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី​អន្តរជាតិ ​និងក្នុងតំបន់ នៃយន្តការបណ្តាប្រទេស អាស៊ាន តាមរយៈការជួយគាំទ្រក្រសួងការពារ​ប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ ធ្វើម្ចាស់ ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ។ កម្ពុជាគាំទ្រ ជម្រុញដំណើរ​ទស្សនកិច្ចទៅវិញទៅមក និងចូលរួមព្រឹត្តិការណ៍​សំខាន់ៗរបស់ប្រទេសនីមួយៗ នៅឆ្នាំ២០២៤ ខាងមុខ ​ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម ​និងក្រសួងការពារប្រទេសឡាវ។ កម្ពុជាប្តេជ្ញារៀបចំ ​ជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រី និងលំហាត់រួមគ្នា​ពាក់ព័ន្ធវិស័យ​សុខាភិបាល និងមនុស្សធម៌ រវាងកងទ័ពប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ​នៅប្រទេសកម្ពុជា ឱ្យទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ទៀតថា ​ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ក្រសួងការ​ពារជាតិកម្ពុជា​ សហការជាមួយក្រសួងការពារប្រទេស ​វៀតណាម និងឡាវ បន្តគាំទ្រគ្នា​ទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ​ដើម្បីរួមគ្នាដោះស្រាយកិច្ចការតំបន់​ និងពិភពលោក សំដៅធានា​បាននូវសន្តិភាព សន្តិសុខ ស្ថិរភាព ​និងការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌតំបន់​ត្រីកោណអភិវឌ្ឍន៍​ និងតំបន់ទន្លេមេគង្គ រួមទាំងការប្រយុទ្ធប្រឆាំងនឹង​ឧក្រិដ្ឋកម្មពាក់ព័ន្ធគ្រឿង ញៀន ​និងឧក្រិដ្ឋកម្មឆ្លងដែនដទៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕ អត្តបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm