សិស្សានិទ្ទេសA ១៧នាក់នៅស្រុកកណ្តាលស្ទឹងទទួលម៉ូតូ និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2023/12/15 05:40:11 pm        190

កណ្ដាល៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ដល់សិស្សទើបជាប់និទ្ទេស A ចំនួន១៧នាក់នៅស្រុកកណ្តាលស្ទឹង ក្នុងនោះសិស្សម្នាក់ទទួលបានម៉ូតូ ១គ្រឿងនិងថវិកា ៤០ម៉ឺនរៀល។ ដោយឡែកសិស្សនិទ្ទេស B ចំនួន ៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល រីឯសិស្សជាប់និទ្ទេស C ចំនួន១៩៤ នាក់ទទួលថវិកា៤០ម៉ឺនរៀលផងដែរ។

អំណោយដ៏ថ្លៃថ្លានេះត្រូវឯកឧត្តម ណុប រ័ត្ននិមល ជំនួយការសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារយុវជនចុះមូលដ្ឋាន​ស្រុកកណ្តាលស្ទឹង តំណាងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកអចិន្ត្រៃយ៍ ប្រធានក្រុម ការងារចុះមូលដ្ឋានស្រុកកណ្តាលស្ទឹងបានយកទៅប្រគល់ជូនក្នុងពេល​ជួបសំណេះសំណាល​ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សថ្នាក់ទី១២​ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ពិសេសសិស្សជាប់និទ្ទេសA នាពេលនេះគឺជាគ្រាប់​ពូជមួយដ៏មានសារៈសំខាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ​ ឲ្យកាន់តែរីក ចម្រើន​ជាបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ណុប រ័ត្ននិមល មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍ​មូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ​និងបានកំណត់អាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និង ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយ​ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច​ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ​ប្រែក្លាយជាប្រទេសចំណូល។

ឯកឧត្តមបញ្ជាក់ថា ការរីកចម្រើននូវលើគ្រប់វិស័យទៅបាន ពិសេសវិស័យអប់រំនាពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ​ និងឈ្លាសវៃប្រកប ដោយកិត្តិបណ្ឌិត នៃអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ បានធ្វើឲ្យប្រទេសជាតិ​មាន​សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ហេតុផលនេះឯកឧត្តមណុប រ័ត្ននិមល​ក៏បាន​សំណូមពរដល់សិស្សានុ សិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ត្រូវបន្តខិតខំសិក្សារៀនសូត្រ​ដើម្បីក្លាយខ្លួនជាមនុស្សល្អជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍជាតិ ​និងបានអំពាវនាវដល់​អាជ្ញាធរ​ដែនដី​ កងកម្លាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង​បន្តការចូលរួម​ថែរក្សាសុខ​សន្តិភាពនេះ ឲ្យបានគង់វង្ស។

សូមជម្រាបជូនថានៅក្នុងឱកាសនេះ​ លោកគ្រូអ្នកគ្រូ ចំនួន១០៧នាក់​ក៏ទទួលបានអំណោយពី​សម្តេចទាំងទ្វេដោយក្នងម្នាក់ៗ​ថវិកា១០ម៉ឺនរៀល, សុខាភិបាលស្រុក ចំនួន ៥នាក់ ក្នុងម្នាក់ថវិកា​៥ម៉ឺនរៀល យុវជនចំនួន១៩នាក់ម្នាក់ៗថវិកា ៥ ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំទាំង១៨នាក់ ក្នុងម្នាក់ៗ​ថវិកា៥ម៉ឺនរៀល និងក្នុង១ឃុំភេសជ្ជៈ២០កេស​ និងបាន​ឧបត្ថម្ភរដ្ឋបាលស្រុកកណ្ដាលស្ទឹង ថវិកា​ចំនួន ២លានរៀល​ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm