លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak) បានប៉ះទង្គិចជាសាធារណៈជាមួយឯកអគ្គរដ្ឋទូត អ៊ីស្រាអែលប្រចាំនៅចក្រភពអង់គ្លេសជុំវិញការប្រឆាំងរបស់លោកស្រីចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងថា លោកមិនយល់ស្របនឹងការអត្ថាធិប្បាយដែលធ្វើឡើងដោយ លោក ស្រី Tzipi Hotovely ក្នុងសប្តាហ៍នេះ ខណៈដែលលោក បានគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះនៅតំបន់ហ្កាហ្សា។

ការអត្ថាធិប្បាយរបស់លោក គឺជាការស្តីបន្ទោសជាសាធារណៈដ៏កម្រមួយចំពោះទីក្រុងតែល អាវីវ (Tel Aviv) ហើយបានកើតឡើងជាមួយបណ្តារដ្ឋធានីលោកខាងលិច ដែលបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើចំនួនអ្នកស្លាប់ជនស៊ីវិលកាន់តែច្រើន។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានបង្ហាញការដាក់ទណ្ឌកម្មលើបុគ្គល ដែលទទួលខុសត្រូវចំពោះ «អំពើហិង្សារបស់អ្នកតាំងលំនៅ» នៅតំបន់វេសបែង។
លោកស្រី Hotovely ត្រូវបានគេសួរក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅសប្តាហ៍នេះថាតើអ៊ីស្រាអែល នៅតែគាំទ្រគំនិតនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យដែរឬទេ?
លោកស្រី បានឆ្លើយតបថា៖ «ចម្លើយ គឺពិតជាគ្មានទេ។ អ៊ីស្រាអែលដឹងថ្ងៃនេះ ហើយពិភពលោក គួរតែដឹងឥឡូវនេះថា ប៉ាឡេស្ទីន មិនដែលចង់មានរដ្ឋមួយ នៅជាប់នឹងអ៊ីស្រាអែលទេ។