បាល់ទាត់៖ ខ្សែការពារក្រុមបិសាចក្រហម Manchester United, Harry Maguire បាននិយាយថា គេអាចចូលលេងបាន ពេលអង់គ្លេសជួបស្កុតឡេនយប់ស្អែកនេះប្រកួតទី២ ក្នុងពូល D នៅ Euro ២០២០។

កីឡាករវ័យ ២៨ឆ្នាំរូបនេះមិនបានចូលលេងឡើយ កាលពីជំនួបដែលអង់គ្លេសយកឈ្នះក្រូអាស៊ី ១-០ ដោយសាររបួសកជើង។ Tyrone Mings គឺជាអ្នកជំនួស Harry Maguire ចាប់ដៃគូជាមួយ John Stones នៅតំបន់ការពារកណ្តាល។ ប្រធានក្រុម Manchester United រូបនេះបាននិយាយថា នៅពេលនេះគេបានជាសះស្បើយ ១០០% ហើយ និងបានចូលហ្វឹកហាត់ពេញលេញធម្មតា។
រំលឹកថា អតីតខ្សែការពាររបស់ Hull City និង Leicester City រូបនេះបានទទួលរងរបួសកជើងក្នុងជំនួបបិទរដូវកាល English Premier League នៅពេល Manchester United យកឈ្នះ Aston Villa កាលពីថ្ងៃទី៩ ខែឧសភា ដែលធ្វើអោយគេអវត្តមានពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ចាញ់ Villarreal និងការប្រកួតមិត្តភាពកំដៅសាច់ដុំរបស់ក្រុមជំរើសជាតិអង់គ្លេស ២ប្រកួតមុន Euro និង ១ប្រកួតនៅ Euro៕
អត្ថបទ៖នាង សុភាវុធ