ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រទី១៥ខែធ្នូសប្ដាហ៍នេះ ថាបន្ទាប់ពីការស៊ើបអង្កេត ខ្លួនបានសម្រេចថាកោះតៃវ៉ាន់ កំពុងដំឡើងរបាំងពាណិជ្ជកម្មអយុត្តិធម៌ ជាការចោទប្រកាន់មួយដែលរដ្ឋាភិបាលនៅក្នុងទីក្រុងតៃប៉ិ បានហៅថាជាការជ្រៀតជ្រែកការបោះឆ្នោតដ៏សំខាន់របស់ខ្លួននៅខែក្រោយ។

ប្រទេសចិនធ្លាប់បាននិយាយកាលពីខែតុលាថា ខ្លួនកំពុងបន្តការស៊ើបអង្កេត ដល់ថ្ងៃទី១២ ខែមករា ដែលជាថ្ងៃមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភារបស់កោះតៃវ៉ាន់ ដែលនឹងកំណត់ទំនាក់ទំនងរបស់កោះដែលទីក្រុងប៉េកាំងអះអាថា ដែនដីរបស់ខ្លួន ។
កោះតៃវ៉ាន់ តែងចោទក្រុងប៉េកាំង ពីបទព្យាយាមដាក់សម្ពាធមិនថាយោធា ឬសេដ្ឋកិច្ច ដើម្បីធានាបានលទ្ធផលអំណោយផលដល់រដ្ឋាភិបាលចិន។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ខ្លួនបានកំណត់ថា កោះតៃវ៉ាន់បានដាក់របាំងពាណិជ្ជកម្មដោយផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ជាមួយតៃវ៉ាន់ បានជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនរបស់ប្រទេសចិន។
ក្រសួងខាងលើបានបញ្ឈប់ភ្លាមៗនៃការប្រកាសពីវិធានការឆ្លើយតបតវិញ។ គេក៏មិនច្បាស់ដែរថាតើការស៊ើបអង្កេតបានបញ្ចប់ ហើយឬយ៉ាងណា។
ការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន នៅក្នុងសេចក្ដីថ្លែងការដាច់ដោយឡែកមួយ ភស្តុតាងបានពីការស៊ើបអង្កេតនេះមានភាពច្បាស់លាស់ ហើយថា កម្មវត្ថុនៃការសន្និដ្ឋានរបស់ខ្លួន មានភាពយុត្តិធម៌៕