ក្រុមអ្នកព្យាករណ៍បាននិយាយថា អាកាសធាតុត្រជាក់បានគ្របដណ្តប់តំបន់ធំៗនៅប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ដោយការធ្លាក់ចុះសីតុណ្ហភាពខ្លាំងត្រូវបានគេរំពឹងទុកក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ជាពិសេសនៅភាគខាងត្បូង ខណៈអាកាសធាតុមានភាពត្រជាក់ខ្លាំងខុសពីធម្មតាសម្រាប់ខែធ្នូ។

អាកាសធាតុត្រជាក់ភ្លាមៗ កំពុងផ្លាស់ប្តូរពីខេត្តជាច្រើននៅភាគខាងជើងដែលរងគ្រោះដោយព្យុះទឹកកកទៅកាន់តំបន់ភាគកណ្តាល និងភាគខាងត្បូង ដូចជាខេត្ត ហ្គូចូវ(Guizhou) ហើយបានរុញច្រានកាន់តែជ្រៅទៅក្នុងផ្នែកនៃដីសណ្ដទន្លេ យ៉ងស្សេ(Yangtze)។

ផ្នែកនៃផ្លូវ highways ដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរចរាចរណ៍ក្រុងប៉េកាំង រួមទាំងរហូតទៅដល់អាកាសយានដ្ឋាន Daxing ជាផ្លូវក្រវ៉ាត់ខាងក្រៅដែលភ្ជាប់ទៅកាន់ខេត្តជិតខាង Hebei ព្រមទាំងផ្នែកនៃផ្លូវល្បឿនលឿនទៅកាន់ទីក្រុងសៀងហៃ និងខេត្តក្វាងទុង(Guangdong) នៅភាគខាងត្បូង ត្រូវបានបិទជាបណ្តោះអាសន្នដោយសារតែព្រិលធ្លាក់។ ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពធ្លាក់ចុះខ្លាំង ត្រូវបានគេរំពឹងទុកក្នុងរយៈពេលពីរថ្ងៃខាងមុខ ជាពិសេសនៅភាគខាងត្បូង។
អ្នកព្យាករណ៍និយាយថា កន្លែងជាច្រើននៅភាគខាងជើង នឹងជួបប្រទះភាពត្រជាក់ខ្លាំងបំផុត ខណៈដែលសីតុណ្ហភាពនៅភាគខាងត្បូងនឹងផ្លាស់ប្តូរពីក្តៅទៅត្រជាក់ភ្លាមៗ។ អាកាសធាតុ នៅទីក្រុងណានជីង ជារដ្ឋធានីដែលមានប្រជាជនច្រើនរបស់ខេត្តជាំងស៊ូ(Jiangsu) នៅលើច្រាំងទន្លេភាគខាងត្បូងទន្លេយ៉ង់ស្សេ ជិតទីក្រុងសៀងហៃ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ប្រហែល ៥ អង្សាសេពីកម្រិត១៦ អង្សាសេក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់នេះ។
នៅទីក្រុងប៉េកាំង ព្រិលធ្លាក់កំពុងកើនឡើងតាំងពីថ្ងៃចន្ទ ក្នុងរដ្ឋធានីមានប្រជាជនជិត ២២ លាននាក់។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតដល់ ដក១២ អង្សាសេ នៅថ្ងៃសុក្រនេះ ពីប្រហែលដក ៣ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍។