នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន បញ្ជាក់ថា ព្រំដែននយោបាយ ត្រូវការជាចាំបាច់ ដើម្បីសន្តិភាព

2023/12/15 07:25:13 pm        104

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បាននិយាយថា សម្ពាធអន្តរជាតិលើអាជ្ញាធរប៉ាឡេស្ទីន (PA) ក្នុងការរុះរើការថ្នាក់ដឹកនាំរបស់ខ្លួន និងបង្កើនការកែទម្រង់ គឺជាការរំខានពីតម្រូវការសម្រាប់ព្រំដែននយោបាយ ដើម្បីដាក់មូលដ្ឋានសម្រាប់សន្តិភាព ក្រោយសង្គ្រាមហ្កាហ្សា។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក Shtayyeh បានអំពាវនាវឲ្យមានអន្តរាគមន៍ពីអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយរាប់ទសវត្សរ៍ ដោយនិយាយថា សហរដ្ឋអាមេរិក ដែលជាប្រទេសដែលមានឥទ្ធិពលក្នុងតំបន់បំផុត រហូតមកទល់ពេលនេះ មិនបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះទេ។

លោក បាននិយាយទៀតថា៖«អ្វីដែលយើងត្រូវការ គឺមួយថ្ងៃក្រោយសម្រាប់ដែនដីប៉ាឡេស្ទីនទាំងមូល។ អ្វីដែលយើងត្រូវការ គឺដើម្បីមើលឃើញការបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងការធ្វើឲ្យលេចចេញជារូបរាងជាក់ស្តែង និងការអនុវត្តនូវ (ដំណោះស្រាយ)រដ្ឋពីរ។

ផែនការសម្រាប់អនាគតនៅតំបន់ហ្កាហ្សា នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បញ្ចប់ការលុកលុយអស់ជាច្រើនសប្តាហ៍របស់ពួកគេ នៅតែមានភាពមិនច្បាស់លាស់ ប៉ុន្តែមានការគាំទ្រជាអន្តរជាតិយ៉ាងទូលំទូលាយសម្រាប់តួនាទីឈានមុខគេដែលត្រូវប្រគល់ឲ្យអាជ្ញាធរប៉ាឡេស្ទីនដែលបច្ចុប្បន្នអនុវត្តអភិបាលកិច្ចមានកម្រិត នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរប៉ាឡេស្ទីនដែលជាស្ថាប័នដែលត្រូវបានបង្កើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀង Oslo ឆ្នាំ១៩៩៣ ត្រូវបានញាំញីដោយការចោទប្រកាន់នៃភាពគ្មានប្រសិទ្ធភាព និងអំពើពុករលួយ ដោយទីក្រុងវ៉ាស៊ីនតោន បានជំរុញឲ្យមានការរង្គោះរង្គើក្នុងការដឹកនាំរបស់លោកប្រធានាធិបតី ម៉ាខ្មូត អាបាស (Mahmoud Abbas) ដែលមានវ័យ៨៨ឆ្នាំទៅហើយនោះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm