តំណាង​ធនាគារ​ពិភព​លោក​កោត​សរសើរ​​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​៣​លាន​នាក់ ចាត់​​ទុក​ជា​«ដំណឹង​ល្អ»

2021/06/17 03:04:07 pm        536

ភ្នំពេញ៖ នាយិកា​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) បាន​កោត​សរសេរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់។

ការ​លើក​សរសើរ​របស់​តំណាងធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​របាយការណ៍​«ផ្លូវ​ឆ្ពោះ​ទៅ​ការ​ងើប​ឡើង​វិញ»របស់​ធនាគារ​ពិភព​លោក​ចេញ​នៅ​ថ្ងៃ​នេះ ដែល​បង្ហាញ​ពី​បច្ចប្បន្នភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ក្នុង​របាយការណ៍​នោះ ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា កំពុង​ងើប​ឡើង​វិញ​ដោយ​សន្សឹមៗនៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​ថយ​ចុះ​អស់ ៣.១​ភាគរយ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក​។

ទោះជាយ៉ាងណា ធនាគារ​មួយ​នេះ បាន​បញ្ជាក់​ថា ដំណើរការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នេះ កំពុង​រង​ការ​គំរាម​កំហែង​ពី​ស្ថានភាព​មិន​ច្បាស់​លាស់​នែ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ​ជាង ៤​ម៉ឺន​​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​អ្នក​ជំងឺ ៣៨០​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។

ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នេះ កម្ពុជា​ក៏​កំពុង​តែ​បន្ត​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ ចាប់​តាំង​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក។

នាយិកា​ធនាគារ​ពិភព​លោក អ្នកស្រី អ៊ីហ្គូណា ដូប្រាចា មើល​ឃើញ​ថា ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​ផង​ដែរ កម្ពុជា​បាន​រង​ការ​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩​នេះ។

ទន្ទឹម​គ្នា​នេះ អ្នកស្រី អ៊ីហ្គូណា ដូប្រាចា កត់​សម្គាល់​ឃើញ​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​បាន​ដល់​ទៅ​ជាង ៣​លាន​នាក់​ហើយ ដែល​អ្នកស្រី​ចាត់​ទុកជា «ដំណឹង​ល្អ»។

អ្នកស្រី អ៊ីហ្គូណា ដូប្រាចា និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «ដំណឹង​ល្អ​គឺ​ថា មក​ដល់​ថ្ងៃ​នេះ កម្ពុជា​​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៣​លាន​នាក់​ហើយ ជា​អត្រា​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​តំបន់​»។

តួលេខ​របស់​ក្រសួង​សុខាភិបាល បង្ហាញ​ថា ពលរដ្ឋ​ដល់​ទៅជាង​ ៣​លាន ១៣​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ ក្នុង​នោះ​ពលរដ្ឋ​ដល់​ទៅជាង ២​លាន ៦២​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ។

តួលេខ​នេះ បង្ហាញ​ថា កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ៣១​.៣៩​ភាគរយ​នៃ​ចំនួន​ប្រជាជន ១០​លាន​នាក់​ដែល​ជា​គោលដៅ​របស់​រាជ​រដ្ឋាភិបាល​។

តំណាង​ធនាគារ​ពិភព​លោក​រូប​នេះ និយាយ​ទៀត​ថា ធនាគារ​ពិភព​កំពុង​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បីផ្ដល់​ការ​គាំ​ទ្រ​បន្ថែម​ទៀត​​ក្នុង​ការ​ប្រយុទ្ធ​នឹង​វិបត្តិ​ជំងឺ​ឆ្លង និង​ជួយ​ដល់​ភាព​ធុន​នៃ​សេដ្ឋកិច្ច និង​ការ​ងើប​ឡើង​វិញ​នៃ​សង្គម​របស់​ប្រទេស​នេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm