អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមការងារដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលបានស្នើឡើងដើម្បីការពារនាវាពីការវាយប្រហារ នៅសមុទ្រក្រហម នឹងបង្កឲ្យមាន «បញ្ហាមិនធម្មតា» នៅក្នុងតំបន់។

សារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានកើតឡើង បន្ទាប់ពីមន្ត្រីការពារជាតិអាមេរិក បាននិយាយថា នាវាពិឃាតរបស់កងទ័ពជើងទឹក USS Mason បានបាញ់ទម្លាក់យានដ្រូនរបស់ក្រុមចេញពីប្រទេសយេម៉ែន កាលពីថ្ងៃពុធ។
លោក Ashtiani ត្រូវបានគេដកស្រង់សម្ដី ដោយនិយាយថា៖«ប្រសិនបើពួកគេ ធ្វើសកម្មភាពមិនសមហេតុផលនោះ ពួកគេ នឹងប្រឈមនឹងបញ្ហាមិនធម្មតា។ «គ្មាននរណាម្នាក់ អាចធ្វើការផ្លាស់ប្តូរ នៅក្នុងតំបន់ដែលយើងបានគ្រប់គ្រងដ៏លើសលប់នេះទេ។

មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងព័ត៌មានរបស់មន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Pat Ryder បាននិយាយនៅដើម សប្តាហ៍នេះថា៖«សកម្មភាពដែលយើង បានឃើញពីកងកម្លាំងហ៊ូធីទាំងនេះ កំពុងរំខាន [និង] កើនឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលលើនាវាដឹកប្រេងរបស់ប្រទេសន័រវែស នៅ សមុទ្រក្រហម កាលពីថ្ងៃចន្ទ។
លោក Ryder បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា៖«សកម្មភាពទាំងនោះ គឺគ្រោះថ្នាក់ណាស់ ហើយច្បាស់ណាស់ថា ជាការបំពានច្បាប់អន្តរជាតិ។ ដូច្នេះហើយនេះ នេះគឺជាបញ្ហាអន្តរជាតិ ដែលទាមទារឲ្យមានដំណោះស្រាយអន្តរជាតិមួយ។ យើងបន្តពិភាក្សាយ៉ាងហ្មត់ចត់ជាមួយសម្ព័ន្ធមិត្តអន្តរជាតិ និងដៃគូរបស់យើងអំពីការអនុវត្តរបស់ក្រុមការងារដែនសមុទ្រ។