មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកសិក្ខាសាលាស្តីពីការបញ្រ្ជាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមថ្នាក់ក្រោមជាតិ

2023/12/15 08:50:38 pm        63

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ធ្នូ ឆ្នាំ២០២៣ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកសិក្ខាសាលា​ប្រចាំឆ្នាំស្តីពីការបញ្រ្ជាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម នៅថ្នាក់ក្រោមជាតិ ។

តាមរបាយការណ៍របស់លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បាន​លើក​ឡើងថា ការងារយេនឌ័រ មានសារៈសំខាន់ខ្លាំងសម្រាប់មន្រ្តីពាក់ព័ន្ធនៅតាមមូលដ្ឋាន​ដែល​ទទួល​បន្ទុកការងារនេះត្រូវយកទុកដាក់ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ​ដើម្បីលើកម្ពស់ជីវភាព​ដល់​ស្រ្តីឲ្យមានភាពល្អប្រសើរ​ និងរឹងមាំស្របតាមយន្តការរបស់រាជរដ្ឋាភិបាលស្រ្តីគឺជាឆ្អឹងខ្នង ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។

ជាមួយគ្នានោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ក្រោម​ដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ស្រ្តីជាកម្លាំងចលករដ៏សំខាន់​ដែល​បាន​រួមចំណែក​នៃ​កំណើនសេដ្ឋកិច្ច ​និងការអភិវឌ្ឍសង្គមជាតិ ​ក្នុងការ​ទទួលបានសិទ្ធការអភិវឌ្ឍ​ចំណេះដឹង​ និង​ជំនាញ​បច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង​ប្រកប​ដោយ​សក្តានុពល​នៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងថ្នាក់តំបន់លើគ្រប់វិស័យ ក្នុងការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះផងដែរ។

ឯកឧត្តម បានបន្តថា សម្រាប់​អាណត្តិ​ថ្មីនេះរាជរដ្ឋាភិបាលកម្ពុជា​បន្តយកចិត្តទុកដាក់គិតគូរ​ខ្ពស់​បន្ថែមទៀត​ក្នុងការលើកកម្ពស់ជីវភាពស្រ្តី​ជាបន្តបន្ទាប់​ក្នុងការរួមចំណែករបស់​ស្រ្តីនៅគ្រប់កម្រិត​ដែល​ជាគុណតម្លៃមួយពេញលេញ ក្នុងការទទួលបានជម្រើស ​ភាពជាអ្នកតំណាង​ ក្នុងការចូលរួម​ប្រកប​ដោយសក្តានុពលក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមជាតិ​ដែល​បាន​នឹងកំពុង​វិវត្តន៍​ទៅ​ជាសេដ្ឋកិច្ច ​និងសង្គមឌីជីថលប្រកបដោយចីរភាព ​និងបរិយាបន្នផងដែរ។

យ៉ាងណាម៉ិញ ក្នុងសិក្ខាសាលានាពេលនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការ​កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំកន្លងមក របស់មន្រ្តីតាមមូលដ្ឋាន​ចំពោះការងារ​យេនឌ័រ ដែល​ទទួល​ប្រសិទ្ធភាពល្អប្រសើរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm