ឥណ្ឌា៖ ក្រសួងសុខាភិបាលសហព័ន្ធបាននិយាយថា ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ២៩,៧០០,៣១៣នាក់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ៦៧,២០៨នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង។

ចំណែកអ្នកជំងឺជាង ២,៣៣០នាក់ទៀតបានស្លាប់ចាប់តាំងពីព្រឹកថ្ងៃពុធ ដែលនាំឲ្យអ្នកស្លាប់សរុបកើនឡើងដល់ ៣៨១,៩០៣នាក់។ នេះជាថ្ងៃទី១០ ជាប់ៗគ្នា នៅពេលមានការឆ្លងតិចជាង ១០ម៉ឺននាក់ត្រូវបានកត់ត្រាទូទាំងប្រទេស បន្ទាប់ពីបានហក់ឡើងដល់ចំណុចកំពូលជាង ៤០ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកាលពីខែមេសា និងឧសភា។ មនុស្សសរុបចំនួន ២៨,៤៩១,៦៧០នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស បន្ទាប់ពីមានអ្នកជំងឺចំនួន ១០៣,៥៧០នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីព្រឹកថ្ងៃពុធ៕
អត្ថបទ៖ សុខមាន