វាយកូនបាល់៖ កីឡាករវាយកូនបាល់ស្វ៊ីស Roger Federer បានធ្លាក់ចេញពីការប្រកួតកម្មវិធី Halle Open នៅទឹកដីអាល្លឺម៉ង់ហើយ ក្រោយបរាជ័យក្រោមស្នាដៃកីឡាករកាណាដា Felix Auger-Aliassime។

កីឡាករលំដាប់លេខ ៨ ពិភពលោក Roger Federer ដែលឈានចូលវ័យ ៤០ឆ្នាំនៅខែសីហាខាងមុខបានចាញ់កីឡាករវ័យ ២០ឆ្នាំ Aliassime ដោយលទ្ធផល ២សិតទល់នឹង ១ ពិន្ទុ ៤-៦, ៦-៣ និង ៦-២។ Halle Open ជាកម្មវិធីប្រកួតមួយដើម្បីកំដៅសាច់ដុំមុន Grand Slam, Wimbledon មកដល់ ខណៈ Federer ធ្លាប់ឈ្នះជើងឯកនៅអាល្លឺម៉ង់នេះ ១០លើកមកហើយ។ នេះក៏ជាការប្រកួតនៅលើទីលានស្មៅលើកដំបូងផងដែរ បន្ទាប់ពីចុងក្រោយបំផុតចាញ់នៅវគ្គផ្តាច់ព្រ័ត្រ Wimbledon ឆ្នាំ២០១៩។ ព្រឹត្តិការណ៍ Grand Slam, Wimbledon នឹងចាប់ផ្តើមនៅចុងខែមិថុនានេះហើយ៕
អត្ថបទ៖នាង សុភាវុធ