ហ្គីយ៉ាណា និងវេណេហ្ស៊ុយអេឡា យល់ព្រមមិនប្រើប្រាស់កម្លាំង ឬបង្កើនភាពតានតឹង នៅតំបន់ជម្លោះ Esequibo

2023/12/15 10:15:30 pm        118

ប្រទេសហ្គីយ៉ាណា និងវេណេហ្ស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) បានព្រមព្រៀងគ្នា ដើម្បីជៀសវាងការប្រើប្រាស់កម្លាំងណាមួយ និងមិនបង្កើនភាពតានតឹងនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរបស់ពួកគេ ជុំវិញតំបន់ជម្លោះ Esequibo ដែលសម្បូរប្រេង បន្ទាប់ពីកិច្ចប្រជុំ រវាងប្រមុខរដ្ឋរបស់ប្រទេសទាំង២ នៅទីក្រុង Saint Vincent & Grenadines។

តំបន់ ដែលមានផ្ទៃក្រឡា ១៦០.០០០គីឡូម៉ែត្រការ៉េ ជាទូទៅត្រូវបានទទួលស្គាល់ថា ជាផ្នែកមួយនៃប្រទេសហ្គាយ៉ាណា ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វេណេហ្ស៊ុយអេឡា បានធ្វើការទាមទាររបស់ខ្លួនឡើងវិញចំពោះទឹកដី និងតំបន់ឈូងសមុទ្រនេះ បន្ទាប់ពីការរកឃើញប្រេង និងឧស្ម័នសំខាន់ៗ។

ប្រទេសទាំង២ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេ «នឹងមិនគំរាមកំហែង ឬប្រើកម្លាំងប្រឆាំងនឹងគ្នាទៅវិញទៅមកក្នុងកាលៈទេសៈណាក៏ដោយ» ហើយ «នឹងអត់ធ្មត់ មិនថា ដោយពាក្យសម្ដី ឬទង្វើ ដើម្បីកុំឲ្យជម្លោះ ឬការខ្វែងគំនិតគ្នាកាន់តែធ្ងន់ធ្ងរឡើង»។

សូមបញ្ជាក់ថា ភាពតានតឹង រវាងប្រទេសទាំង២ បានកើនឡើងយ៉ាងខ្លាំងក្នុងខែនេះ បន្ទាប់ពីអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតប្រជាមតិវេណេហ្សុយអេឡា បានគាំទ្រវិធានការ ក្នុងការធ្វើឲ្យតំបន់ Esequibo ក្លាយជារដ្ឋថ្មីរបស់វេណេហ្សុយអេឡា និងបានច្រានចោលយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលកំពុងបើកសវនាការលើសំណុំរឿងជម្លោះព្រំដែននេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm