
សមាជិកដ៏លេចធ្លោម្នាក់នៃសភាអ៊ុយក្រែន បានថ្លែងថា ស្តុកគ្រាប់រំសេវរបស់យោធាអ៊ុយក្រែនឥឡូវមានកម្រិតទាប ដែលអង្គភាពនានា មិនអាចឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ីបានទេ។
លោក Oleksandra Ustinova បាននិយាយថា អ៊ុយក្រែនសព្វថ្ងៃនេះ មានអាវុធពាក់កណ្តាល នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដែលខ្លួនមានកាលពីមួយឆ្នាំមុន ជាមួយនឹងការផ្គត់ផ្គង់គ្រាប់រំសេវពីលោកខាងលិចក្នុងរយៈពេលពីរខែចុងក្រោយនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនេះ។
លោក Ustinova ជាអ្នកនយោបាយដែលយល់ច្បាស់អំពីបញ្ហាយោធា បានថ្លែងប្រាប់សារព័ត៌មាន ABC News ថា ពួកគេ (កងកាំភ្លើងធំអ៊ុយក្រែននៅខ្សែត្រៀមជួរមុខ) មិនមានអ្វីឆ្លើយតបជាមួយទេ»។
ការព្រមានយ៉ាងម៉ឺងម៉ាត់របស់អ្នកនយោបាយអ៊ុយក្រែនរូបនេះ កើតឡើង ចំពេលមានការព្រមានពីមន្ត្រីសហរដ្ឋអាមេរិកថា ការផ្តល់មូលនិធិសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន កំពុងអស់ហើយ ដោយមន្ត្រីយោធាអ៊ុយក្រែនបញ្ជាក់ថា ស្តុកគ្រាប់រំសេវមាន «តិចណាស់»។