ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមាន ឈ្នះ-ឈ្នះ បានអញ្ជើញពិនិត្យជុំវិញវិមានឈ្នះ ឈ្នះ ត្រៀមរៀបចំពិធីតាមរយៈនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការសម្ពោធដាក់ឲ្យដំណើរការវិមានឈ្នះ ឈ្នះ សម្រាប់ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៣ ខាងមុខ ។
សូមបញ្ជាក់ថា ក្រុមការងារពន្លឿនការរៀបការូឡានៅក្នុងវិមានឈ្នះ ឈ្នះដើម្បីត្រៀមរៀបចំខួបប្រាំឆ្នាំនៃការសម្ពោធឲ្យដំណើរការវិមានឈ្នះ ឈ្នះ។ នាឱកាសនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ បានណែនាំឲ្យក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ សហការគ្នាជាមួយជាងរបស់សាលារាជធានីភ្នំពេញ ពន្លឿនការរៀបចំការូឡា និងតាក់ តែងកែលម្អសួនច្បារនៅក្នុងបរិវេនវិមានឈ្នះ ឈ្នះដើម្បីត្រៀមរៀបចំខួប៥ឆ្នាំនៃការសម្ពោធដាក់ឲ្យដំណើរការនូវវិមាន ឈ្នះ ឈ្នះ ខណៈការប្រារព្ធខួប៥ឆ្នាំនេះនៅសល់តែ១៤ថ្ងៃទៀតនឹងចាប់ផ្តើមហើយនោះ៕ ដោយ ៖ បាន ចក់










