អ៊ីស្រាអែល សង្ខេបប្រាប់បេសកជនអាមេរិកស្តីពីលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរប្រតិបត្តិការនៅហ្កាហ្សា

2023/12/15 10:52:39 pm        105

បេសកជនសន្តិសុខសហរដ្ឋអាមេរិក បាននិយាយទៅកាន់ក្រុមមន្ត្រីអ៊ីស្រាអែល អំពី ការផ្លាស់ប្តូរប្រតិបត្តិការយោធារបស់ប្រទេសនេះ នៅក្នុងតំបន់ហ្កាហ្សាពីយុទ្ធនាការតាមដីគោកដ៏ទូលំទូលាយ ឲ្យបន្ធូរបន្ថយប្រតិបត្តិការដ៏ខ្លាំងក្លាប្រឆាំងក្រុមហាម៉ាស។ ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ។

សេតវិមាន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃតែមួយនោះដែរ។ សេចក្តីថ្លែងការណ៍និយាយថា លោក Sullivan ត្រូវបានសង្ខេបលម្អិតអំពីយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សារួមទាំងគោលដៅរបស់ខ្លួន ដំណាក់កាល និងការកំណត់លក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរ ជុំវិញបញ្ហាពេលវេលា ពីប្រតិបត្តិការបោសសម្អាតដ៏ខ្លាំងក្លា រហូតដល់មានការបន្ធូរបន្ថយប្រតិបត្តិការខ្លាំងប្រឆាំងអ្នកនៅសេសល់របស់ក្រុមហាម៉ាស។ គេហទំព័រព័ត៌មានរបស់សហរដ្ឋអាមេរិក Axios បានដកស្រង់សម្តីរបស់មន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលបាននិយាយថា លោក Sullivan បានប្រាប់ភាគីអ៊ីស្រាអែលថា យុទ្ធនាការយោធាខ្លាំងក្លា ចាំបាច់ត្រូវផ្លាស់ប្តូរទៅនឹងដំណាក់កាលត្រូវបន្ធូបន្ថយនៅពេលបន្ទាប់ ក្នុងសប្តាហ៍ មិនមែនរហូតដល់ច្រើនខែ។ កាលពីថ្ងៃព្រហស្បិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោកចង់ឲ្យអ៊ីស្រាអែល ផ្តោតសំខាន់ទៅលើថាតើត្រូវជួយសង្គ្រោះអាយុជីវិតជនស៊ីវិលដោយរបៀបណា ដោយមិនបញ្ឈប់ការតាមកម្ទេចក្រុមហាម៉ាស ប៉ុន្តែកាន់តែប្រុងប្រយ័ត្ន។

លោក Sullivan ក៏បានកំណត់ពេលជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ក្នុងទីក្រុង Ramallah តំបន់ West bank នៅថ្ងៃសុក្រនេះ។ អ្នកទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីរបៀបដែលតំបន់ហ្កាហ្សាត្រូវគ្រប់គ្រងដោយរបៀបណា បន្ទាប់ពីការប្រយុទ្ធគ្នាបញ្ចប់។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm