
លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ឲ្យអ៊ីស្រាអែល «ប្រុងប្រយ័ត្នបន្ថែមទៀត» ដើម្បីការពារជនស៊ីវិ លក្នុងអំឡុងពេលប្រយុទ្ធរបស់ខ្លួននៅតំបន់ហ្កាហ្សា។
លោកប្រធានាធិបតី ត្រូវបានសួរថាតើលោកចង់ឲ្យអ៊ីស្រាអែលកាត់បន្ថយកម្លាំងនៃការប្រយុទ្ធរបស់ខ្លួនដែរឬទេ បន្ទាប់ពីអ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បានថ្លែងប្រាប់អ្នកយកព័ត៌មានថា សេតវិមានបានពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែលអំពីលទ្ធភាពនៃការកាត់បន្ថយការប្រយុទ្ធរបស់ខ្លួន។
លោកបៃដិន បាននិយាយថា៖«ខ្ញុំចង់ឲ្យពួកគេផ្ដោតលើរបៀបសង្គ្រោះជីវិតជនស៊ីវិល ហើយកុំឈប់តាម ស្វែរកក្រុមហាម៉ាសទេ ប៉ុន្តែត្រូវប្រយ័ត្នបន្ថែមទៀត»។
លោក Kirby បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយជាមួយមេដឹកនាំអ៊ីស្រាអែលអំពី «ការរីកចម្រើនក្នុងសង្គ្រាម និងកន្លែងដែលអ៊ីស្រាអែលគិតថាខ្លួននឹងទៅ«ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើង ខណៈដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ថា សង្គ្រាមដែលបានចាប់ ផ្តើម បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែល នៅថ្ងៃទី ៧ តុលា នឹងបន្តយៈពេលជាច្រើនខែទៀត។