រាជធានី​ភ្នំពេញ​ទទួល​ជំនួយ​សង្គ្រោះបន្ទាន់​ ជា​សាច់ប្រាក់​ ៨០​ម៉ឺន​ដុល្លារ​ពី​ទីភ្នាក់ងារ​ស្វី​ស​

2021/06/17 04:41:48 pm        612

ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ​ទទួល​ជំនួយ​សង្គ្រោះបន្ទាន់​ ជា​សាច់ប្រាក់ និង​ស្បៀង​ពី​ទីភ្នាក់ងារ​ស្វី​ស សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ នូវ​ទឹកប្រាក់​ចំនួន​ទឹកប្រាក់ ​៨០​ម៉ឺន​ដុល្លារ​។​

​​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​ ១០​ម៉ឺន​គ្រួសារ ដែល​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ​ប្រទេស​កម្ពុជា​បាន​និងកំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​-១៩​នេះ​។

ប៉ុន្តែ​ ទោះបីជា​យ៉ាងណាក្តី ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ទទួលបាន​ថវិកា​ជំនួយ​គាំពារ​សង្គម​ពី​រាជរដ្ឋាភិបាល​ហើយ គឺ​មិនត្រូវ​បានទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩​នេះ​ទៀត​ទេ​។

​នេះ​ជាការ​បញ្ជាក់​របស់​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈដែល​ឯកឧត្ដម​អញ្ជើញ​ទទួល​ជំនួយ​សង្គ្រោះបន្ទាន់​ជា​សាច់ប្រាក់ និង​ស្បៀង​ពី​ទីភ្នាក់ងារស្វី​ស សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ នូវ​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​កូ​វិត​-១៩​នៅ​រាជធានី​ភ្នំពេញ​។​

​​​ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្តទៀតថា ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ ដែល​បានផ្តល់​ទឹកប្រាក់​ចំនួន​ ៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

​​​ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាង​លើនេះ ពិតជា​បានរួម​ចំណែក​យ៉ាង សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទាន់ពេលវេលា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​បាននិងកំពុង​ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រា​ត​ត្បា​ត់​ពី​មេរោគ​កូ​វីដ​-១៩​។

សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹងត្រូវ​បាន​ចងចាំ ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am