អ្នកវិភាគ ផ្តាំទៅសហជីពមួយចំនួនឱ្យឈប់កាន់ក្បាលមេក្រូស្រែកតាមផ្លូវ ព្រោះមិនមែនជាដំណោះស្រាយឡើយ

2023/12/15 11:09:21 pm        308

ក្រុមអ្នកវិភាគ នៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ការកាន់ក្បាលម៉េក្រូដើរ​តាមផ្លូវ​ស្រែក​ពីចំងាយ​ និងការចេញ​របាយការណ៍​ទៅ​ខាង​ក្រៅ​វាយ​ប្រហារ​ពី​ប្រទេស​របស់​ខ្លួន​មិនមែន​ជា​ដំណោះ​ស្រាយល្អនោះទេ តែការខិតជិតរកគ្នារវាងសហជីព និងរាជរដ្ឋាភិបាល​ទៅ​វិញ​ទេ​ដែល​ជា​ការ​ស្វែងរ​កដំណោះស្រាយល្អ ការពារផលប្រយោជន៍រួមរបស់ជាតិ។

ការលើកឡើងបែបនេះបន្ទាប់ពីគេសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការនាអាណត្តិ៧នេះបានជួបគ្នាជារើយៗ ក្នុង​គោល​បំណង ដើម្បី​ពិភាក្សាការងារ និងដាក់បញ្ហានៅលើតុដើម្បីរកតំណោះស្រាយជុំគ្នា ជៀសជាង​ធ្វើ​សកម្មភាព​នានា​ដែលបង្កអសន្តិសុខសង្គម។ តែទោះបីជា​យ៉ាង​ណាក៏​ដោយ​ក៏​នៅ​មាន​ដែរ​សហជីព​មួយ​ក្តាប់​តូចនៅតែប្រកាន់គោលជំហរបែបនេះ ។ 

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើង​ថា សហជីពមួយ​ចំនួន​តូច​គួរ​ឈប់​កាន់​ក្បាល​មេ​ក្រូ​ស្រែក​តាម​ផ្លូវ​ព្រោះវា​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អឡើយ ។ យន្តការចូលជជែកទល់មុខគ្នា ដាក់បញ្ហានៅលើតុមូល ធ្វើយ៉ាង​ណា​ការពារ​ផល​ប្រយោជន៍ជាតិទាំងមូលទៅវិញទេ ដែលជាតម្រូវ​ការ​ពិត​ប្រាកដ​របស់​បង​ប្អូន​កម្មករ​និយោជិត​នៅ​ក្នុងស្រុក ។

លោកពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជា និងបណ្តា​សហជីព​ទាំងអស់​នៅ​ក្នុង​ស្រុក​បាន​នឹង​កំពុង​អនុវត្ត​តួរនាទី និងមានគោលបំណងតែមួយគត់នោះគឺការការពារសិទ្ធិរបស់បងប្អូនកម្មករនិតោជិត និង​រក្សាស្ថេរភាពការងារនៅកម្ពុជា ។ ដូច្នេះហើយភាពស្និទ្ធស្នាល និងការ​ចេះ​ជជែក​​គ្នា​រក​ដំណោះ​ស្រាយ រួមទាំងការពារផលប្រយោជន៍រួមជារឿងមួយសំខាន់ណាស់នាពេលបច្ចុប្បន្ន ។

សម្រាប់លោកបណ្ឌិតរូបនេះបានលើកឡើងទៀតថា៖ «ខ្ញុំគិតថាជាការល្អណាស់សម្រាប់សហជីព និង​បរិយាកាសនយោបាយសង្គម និង​ជា​ពិសេស​នោះ​គឺ​ការ​ផ្តល់​ផល​ចំណេញ​ដល់​បងប្អូន​កម្មករ​និយោជិត​នៅ​ក្នុងស្រុកតែម្តង នោះគឺស្រួលធ្វើការ មិនមានការផ្ទុះសារ៉ាយ​បញ្ហា​ផ្សេងៗ​ជាក់ស្តែង​លើ​ទស្សនសហជីពហ្នឹង ! ។ ជារួមខ្ញុំវាយតម្លៃថា​ល្អ​បើភាគី​ទាំង​ពីរ​នេះ​ចេះ​អង្គុយ​ជជែក​គ្នា​ដោយ​សន្តិវិធី» ។

លោកបណ្ឌិតបានបន្ថែមថា៖ «បញ្ហាវាកើតឡើងរវាងមនុស្ស និងមនុស្ស បើទោះ​បី​បញ្ហា​នោះ​ធំ​ប៉ុណ្ណា តានតឹងយ៉ាងណាក៏ដោយ ឱ្យតែយើងចេះអង្គុយតទល់គ្នា ដោះស្រាយបានបន្តិចៗទៅ គង់​តែបង្កើតបានបរិយាកាសល្អនោះទេ ។ ពិតណាស់វានៅតែមានគំនិតខ្វែងគ្នា និង​ការ​មិន​យល់​ស្រប​គ្នា​កន្លែងខ្លះនៅតែបន្តកើតមាន ក៏ប៉ុន្តែវាគង់តែកាត់បន្ថយ ប្រសិនបើយើងអង្គុយតទល់គ្នា ជជែក​គ្នាផ្ទាល់» ។

សម្រាប់លោកបណ្ឌិតបានសង្កត់ធ្ងន់ថា យោងតាមស្ថានភាពកម្ពុជាបច្ចប្បន្ននេះ កម្ពុជាត្រូវ​ការ​ជា​ចាំ​បាច់​ណាស់នូវយន្តការបែបនេះ ពីព្រោះកាលណាភាគី​ទាំង​ពីរ​មាន​គំនិត​ស្រប​គ្នា​នោះ​វា​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគនៅក្នុងស្រុកល្អ ជាពីសេសនៅ​ក្នុង​អំឡុង​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​តែ​ជួបបញ្ហាមកពីសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាធំមួយចំនួនទៀត ។ ដូច្នេះ​ភាគី​សហជីព និងរដ្ឋាភិបាលត្រូវតែគិតគូរពីការរក្សាស្ថេរភាពអ្នកវិនិយោគិនក្នុងស្រុក និង​សុខ​ដុម​រមនា​ការងារនៅកម្ពុជា ។

លោកបណ្ឌិតបន្ថែមថា ភាគីទាំងពីរនេះគួរតែមានយន្តការបែបនេះតាំងពីតំបូងមក ក៏ប៉ុន្តែបើទោះ​បី​ជា​យ៉ាង​ណាក៏ដោយរឿងហួសឱ្យវាហួសទៅចុះ យ៉ាងណា​បច្ចុប្បន្ន​នេះ​ភាគី​ទាំង​ពី​ត្រូវ​ចេះ​ជួប​ជជែក​គ្នា​ម្តងម្កាល ដាក់បញ្ហានៅនៅលើតុ ។ ការដែលស្រែកដាក់ក្បាលមេក្រូ និង ការចេញ​របាយការណ៍​វាយប្រហាគ្នាពីចំងាយនោះមិនមែនជាតំណោះស្រាយល្អនោះទេ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm