រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យអង្គការOTIT ជំរុញក្រុមហ៊ុនជប៉ុនធំៗ បង្កើនការជ្រើសរើស​ពលករជំនាញ​ពីកម្ពុជា

2023/12/15 04:23:12 pm        256

ជប៉ុន៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យមើល​លទ្ធភាព​បង្កើន​ការ​ជ្រើស​រើស​ពលករ​ជំនាញ​របស់​កម្ពុជា​បន្ថែមទៀ​តឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុក​ដាក់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ដល់​ពលករ​ជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។ នេះគឺជាការបញ្ជាករបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ជំនួបជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា៖ “ស្នើសុំឱ្យ​អង្គការ​OTIT ជួយ​សម្រិត​សម្រាំង​យក​សមាគម​ធំៗ​ និង​សមាគម​ដែល​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​និយោជក​ឱ្យមក​ជ្រើស​រើស​ពលករ​ជំនាញ​របស់​កម្ពុជា”​។

ក្នុងជំនួបដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏បាន​សំណើរ​ឱ្យ​អង្គការ​OTIT​ជួយ​សម្រប​សម្រួល​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការ​បង្រួញ​ពេល​វេលា​រង់​ចាំ​ពី​ភាគី​ជប៉ុន​ឱ្យ​ខ្លី​ជាង​មុន​ខណៈ​ដែល​បច្ចុប្បន្ន​ពលករកម្ពុជាម្នាក់ៗជាមធ្យមត្រូវរង់ចាំមិនតិចជាង៤ទៅ៦ខែនោះទេ។

សំខាន់ជាងនេះទៅទៀតក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បា​ន​ស្នើ​ឱ្យ​ភាគី​ជប៉ុនពិនិត្យ​លទ្ធភាព​ធ្វើ​យ៉ាង​ណា​អាច​សម្រួល​ឱ្យ​សិក្ខាកាម​ខ្មែរ​ដែល​កំពុ​ង​ធ្វើ​កា​រ​នៅ​ជប៉ុន​ស្រាប់ បាន​ផ្លាស់​ប្តូរ​ការងារ​ដោយ​មិន​ចាំ​បាច់ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​បន្ទាប់​ពី​បម្រើ​ការងារ​ តាមរ​យៈ​ពេលកំណត់សមស្របណាមួយនោះ។

ដោយឡែកភាគីអង្គការOTITវិញ ក៏បានគូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីដែរថា ជប៉ុន​កំពុង​កែ​សម្រប​សម្រួល​ច្បាប់ទទួលពលករបរទេសរបស់ខ្លួនដែលនឹងកាន់តែមានតម្លាភាព និង​ប្រសិទ្ធិ​ភាព​ដើម្បី​គាំពារពលករបរទេសច្រើនជាងមុន និងប្រសិទ្ធភាពជាងមុន។

បើតាមអង្គការOTIT រាជរដ្ឋាភិបាលជប៉ុន ក៏គ្រោងនឹងប្រើប្រាស់​វិធាន​ការ​ច្បាប់​តឹង​រឹង​ចំពោះ​និយោជក​ដែល​រំលោភច្បាប់ផងដែរ។

សូមបញ្ជាក់ថា អង្គការOTIT ជាអង្គ​ការ​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ក្រសួង​យុត្តិធម៌ និងក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពជប៉ុន។ អង្គការដែល​បង្កើត​ឡើង​តាំង​ពីឆ្នាំ២០១៧នេះ គឺជាអ្នកផ្តល់សិទ្ធិអនុញ្ញាតឱ្យសមាគម និងក្រុមហ៊ុនវិនិយោគជប៉ុន មានសិទ្ធិ​បណ្តុះបណ្តាលនិងជ្រើសរើសពលករអន្តរជាតិ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am