ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣១

2023/12/15 11:47:56 pm        105

ភ្នំពេញ ៖ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣១ ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទ ជាផ្លូវការនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  

​ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានជម្រាបជូនថា ក្រសួងធម្មការ និងសាសនា ក៏ដូចជាគណៈសង្ឃ ទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តគាំទ្រ ឥតងាករេ និងជឿជាក់យ៉ាងមុតមាំចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តគាំទ្រនៅអាណត្តិបន្តបន្ទាប់ខាងមុខទៀត។ ទន្ទឹមនឹងនេះគណៈសង្ឃទាំងពីរគណៈ បានធ្វើកិច្ចពិភាក្សាពេញអង្គរយៈពេល២ថ្ងៃ លើប្រធានបទចំនួន៩ ដោយបានពិគ្រោះ និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ក្នុងវិស័យព្រះពុទ្ធសាសនា អស់ពីកម្លាំងកាយចិត្ត ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារនាពេលបច្ចុប្បន្ន ព្រមទាំងលើកទិសដៅត្រូវអនុវត្តបន្តទៀត។ សកម្មភាពនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំព្រះសង្ឃ របស់ព្រះពុទ្ធសាសនា ដើម្បី ពង្រឹងការប្រណិប័ន៍ធម៌វិន័យ និងការគ្រប់គ្រងព្រះពុទ្ធសាសនាឱ្យមានភាពកាន់តែល្អប្រសើរទ្វេរដងថែមទៀត ញ៉ាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទឱ្យស្ថិតក្នុង ក្របខណ្ឌនៃគុណធម៌ រួមចំណែកដល់ការអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាល ជាភព្វសំណាងដ៏ធំធេងណាស់ សម្រាប់អនុសំវច្ឆរមហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី៣១ ឆ្នាំ២០២៣នេះ គណៈសង្ឃទាំងពីរគណៈ បានសម្រេចព្រះទ័យជាឯកច្ឆ័នចេញសង្ឃប្រកាសរួមគ្នា ដើម្បីពង្រឹងនូវ សុខដុមភាពក្នុងព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំថែមទៀត។ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ សាសនាដទៃទៀត ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ពោលគឺ ក្រសួងធម្មការនិងសាសនា បានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យមានសុខដុមនីយ កម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញ ខាងជំនឿសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នាឱកាសនេះ សម្តេចគណៈសង្ឃទាំង២គណៈនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកឆ្ទ័ននៅសង្ឃប្រកាសរួមក្នុងការពង្រឹងវិស័យសាសនា, កែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃ និងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌ និងធម្មវិជ្ជាដល់កុលបុត្រ កុលធីតាក្នុងស្ថាប័នអប់រំ, បង្កើតសាលាធម្មវិន័យពុទ្ធិកសិក្សា, ពង្រឹងសាមគ្គីភាព, ពិសេសវិស័យសង្ឃក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គមដូចជា FACEBOOK YOUTUBE TIKTOK ជាដើម។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងបរិបទការអប់រំតាមរយៈព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ លើការរីកចម្រើនខាងសម្ភារៈនិងស្មារតី ស្ថិតក្នុងក្របខណ្ឌនៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ និងគុណធម៌។ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនៅនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ពេលបច្ចុប្បន្ន បន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ព្រះពុទ្ធសាសនាចូលក្នុងកម្មវិធីអប់រំតាមសាលារៀនរដ្ឋ និងឯកជនផងដែរ ។ 

ឯកឧត្តម បណ្ឌិតសភាចារ្យ បាននាំយកថវិកាមួយចំនួនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់គណៈកម្មការនៅក្នុងរៀបចំកម្មវិធីនាឱកាសនេះផងដែរ។

សូមបញ្ជាក់ផងដែរថា អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ មានការយាងនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ, សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ សម្តេចព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទ នៃឥស្លាមសាសនា គ្រីស្ទសាសនា និងសាសនាដទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួនប្រមាណជាង ១០០០ អង្គ/នាក់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm