
វិស្វករអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែធ្នូ) បានជីកប្រឡាយប្រឆាំងរថក្រោះ នៅក្នុងតំបន់ Chornobyl ជិតព្រំដែនប្រទេសបេឡារុស។
រថយន្តវិស្វកម្មយោធា ដែលប្រើប្រាស់ដោយទាហានអ៊ុយក្រែន គឺអាចជីកលេណដ្ឋានបានរហូតដល់ ៥០០ម៉ែត្រ ក្នុងមួយថ្ងៃ។
យោងតាមមេបញ្ជាការកងកម្លាំងចម្រុះអ៊ុយក្រែន លោក Serhiy Nayev បានឲ្យដឹងថា ការងារដែលដឹកនាំដើម្បីពង្រឹងខ្សែត្រៀមការពាររបស់អ៊ុយក្រែននេះ បានដំណើរការមួយរយៈមកហើយ នៅតាមបណ្តោយព្រំដែនរុស្ស៊ី និងបេឡារុស នៅក្នុងតំបន់ Volyn, Kyiv, Chernihiv និង Sumy៕